13/12/22 14:32 PM
ក្រចេះ៖ ព្រឹកថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រចេះ និងឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្រចេះ-កំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
កិច្ចប្រជុំនេះផងដែរក៏មានការចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត ,លោកស្នងការ ស្នងការរងខេត្ត , លោកមេបញ្ជារ មេការរងកងរាជអាវុធហត្ថខេត្ត , លោកមេបញ្ជារការប្រតិបត្តការសឹករងខេត្ត, លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ នាយក នាយករងរដ្ឋបាលខេត្ត លោក ស្រីជាអភិបាលស្រុក ក្រុងទាំង៦ នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីមួយចំនួនទៀត ។