14/12/22 09:53 AM
បន្ទាយមានជ័យ៖ ឯកអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំនៅកម្ពុជា ឯកអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំនៅប្រទេសថៃ និងអង្គការការីតាស់ប្រចាំកម្ពុជា បានចុះសិក្សា ប្រព័ន្ធធារាសាស្ត្រនៅពោធី២ដើម ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២។
ទទួលបដិសណ្ឋាកិច្ចនៅទីតាំងសំណង់ធារាសាស្ត្រដែលកំពុងសាងសង់ថ្មីជំនួសសំណងចាស់ នោះ ក៏មានអាជ្ញាធរមូលដ្ឋានក្រុមប្រឹក្សាឃុំរហាត់ទឹក លោកមេភូមិ មន្ត្រីនៃមន្ទីធនធានទឹកឧតុនិយមខេត្តបន្ទាយមានជ័យ អង្គកាស៊ីដូ និងប្រជាសហគមន៍ដែលជាកសិករប្រើប្រាស់ទឹក។
ឯកអគ្គរដ្ឋទូតប្រទេសស្វីស PEDRO ZWAHLEN ដែលទើបមកកាន់ដំណែងឯកអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំនៅកម្ពុជា លោកត្រូវចូលគាល់ព្រះហាក្សត្រដើម្បីថ្វាយសារតាំង តែឆ្លៀតឱកាសនេះ PEDRO ZWAHLEN ប្រាប់ពីគោលបំណងខណៈចុះមកសិក្សា ប្រពន្ធធារាសាស្ត្រ នៅពោធី២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនេះថា៖ លោករួមជាមួយលោកស្រីអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំនៅប្រទេសថៃ និងអង្គការការីតាស់ប្រចាំកម្ពុជា ដោយសាលោកទើបបានតែងតាំងថ្មីគឺដើម្បី១-ពិនិត្យជាក់ស្ដែងក្នុងប្រព័ន្ធធារាសាស្ត្រ និងប្រឡាយមេ ប្រឡាយក្អែបក្នុងតំបន់ពោធិ៍២ដើម។ ពិនិត្យនិងស្ដាប់ពីបទបង្ហាញប្រធានគណៈកម្មាធិការ សហគមន៍កសិករដែលបានប្រើប្រាស់ទឹក និងប្រព័ន្ធធារាសាស្ត្រពោធិ៍២ដើម សម្រាប់ស្រេចស្រពកសិផល ដែលក្នុងនោះមានការបង្ហាញលើផែនទី ការគ្រប់គ្រងប្រព័ន្ធទឹក និងការផលិតស្រូវរបស់កសិករ។
លោក គង់ សំណាង ប្រធានអង្គការស៊ីដូប្រចាំខេត្តបន្ទាយមានជ័យដែលជាអង្កការដៃគូជាមួយអង្គការការីតាស់ប្រចាំកម្ពុជាបានលើកឡើងថា៖ ស៊ីដូជាអង្គការមួយដែលតែងធ្វើសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍលើ វិស័យសង្គម បរិស្ថាន និងកសិកម្ម។ នៅពេលបច្ចុប្បន្នគឺជាពេលវេលាដ៏សមស្របក្នុងការគិតគូរពីការដាំដុះកសិផលឡើងវិញឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ទឹកជំនន់និងការឡើងកំដៅនៃភពផែនដីជាដើម។
បញ្ជាក់ថា៖ឯកអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំនៅកម្ពុជាបានធ្វើការរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងនានា ជាង១០ឆ្នាំហើយ ជួយគាំទ្រលើវិស័យធំៗបី រួមមានវិស័យកសិកម្មនិងសន្តិសុខស្បៀង ការងារអភិបាលកិច្ច និងការបណ្ដុះបណ្ដាលនិងបច្ចេកទេស ជាដើម៕ ណុប-រក្សា(២៩០១៦)