នៅសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រកួតប្រជែងលើដំណើរការនៃអង្គសវនាការប្រតិដ្ឋ


ត្រលប់ក្រោយ

19/12/22 19:38 PM

ចំនួនទស្សនា៖

403

ប្រភព៖

បន្ទាយមានជ័យ


និស្សិតឆ្នាំទី៣ មុខវិជ្ជានិតិសាស្ត្រនៃមហាវិទ្យាសាស្ត្រនិតិសាស្ត្រនិងសេដ្ឋកិច្ច ចំនួន០៤ក្រុម នៅសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ(UME-BMC) នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២២ម្សិលមិញ បានចូលរួមប្រកួតប្រជែងដណ្តើមចំណាត់ថ្នាក់លើដំណើរការនៃអង្គសវនាការប្រតិដ្ឋ។

អញ្ជើញជាអធិបតីនិងចូលរួមក្នុងកម្មវិធីធ្វើបទបង្ហាញប្រឡងរបស់និស្សិតនោះរួមមាន៖ លោក ណង ថា នាយកសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ និងក្រុមការងារ ព្រមទាំងនិស្សិត ។

គណ:កម្មការវាយតម្លៃរួមមាន៖ លោកងួន រតន: ចៅក្រមនៃសាលាដំបូងខេត្ត លោកលឹម ប៊ុនសុ ភ័ក្ត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោកសួន រតនា ក្រឡាបញ្ជីនៃសាលាដំបូង ខេត្តបន្ទាយមានជ័យ និងលោកជិន វណ្ណា សមាជិកគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា-បេក្ខជនបណ្ឌិត-គ្រូដឹកនាំ ។

យោងក្រុមនិស្សិតអោយដឹងថា៖ដំណើរការបទបង្ហាញដែលសម្តែងលើប្រធានបទចំនួន៤ គឺ ៖ក្រុមទី១/- សម្តែងប្រធានបទ ៖មេធាវីយុត្តិធម័(ករណីរំលោភសម្លាប់) ,ក្រុមទី២/-តុលាការយុត្តិធម័(ករណីការប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ) ក្រុមទី៣/-(បទល្មើសរំលោភសម្លាប់)និងក្រុមទីនិងទី៤/- សេនាយុត្តិធម៌ (ករណីការប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ) ។

លោក ណង ថា នាយកសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖កម្មវិធីធ្វើបទបង្ហាញដោយសម្តែងលើដំណើរការសវនាការប្រតិដ្ឋរបស់និស្សិត្យមុខវិជ្ជានិតិសាស្ត្របានធ្វើឡើងជាបន្តបន្ទាប់ក្នុងបំណងអោយនិស្សិតយកខ្លឹមសារជាទ្រឹស្តីក្នុងចំណេះជំនាញដែលបានរៀនពីគ្រូនិងការស្រាវជ្រាវទៅអនុវត្តជាក់ស្តែងក្នុងលំហាត់សិក្សា ហើយជម្រុញពួកគេខិតខំរៀនសូត្របន្តបន្ថែមអោយមានសមត្ថភាពនិងប្រសិទ្ធភាព ។ក្រុមនិស្សិតទាំង៤ក្រុមដែលសម្តែងក្នុងបទបង្ហាញ សវនាការប្រតិដ្ឋ បានចែកជាតួអង្គ ហើយនឹងត្រូវទទួលពិន្ទុលើលក្ខណ:វិនិច្ឆ័យរបស់គណ:កម្មការវាយតម្លៃ៥កម្រឹត គឺខ្សោយ មធ្យម ល្អបង្គួរ ល្អនិងល្អណាស់ ។

ក្រុមបេក្ខជន បេក្ខនារីនិស្សិតត្រូវដើរតួអង្គក្នុង១ក្រុមៗមាន៖ ១/-ចៅក្រមប្រឹក្សាឬប្រធានក្រុមប្រឹក្សា ,២/-តំណាងអយ្យការ, ៣/-ក្រាឡាបញ្ជី, ៤/-មេធាវី , ៥/-ជនជាប់ចោទ, ៦/-ជនរងគ្រោះ ឬណូអដើមបណ្តឹងរដ្ឋប្បវេណី, ៧/-សាក្សី, ៨/-ពន្ធនាគារនុរក្ស និងពិន្ទុ ១/-ការសម្តែងជាក្រុមនិង២/-ខ្លឹមសារ ។

បន្ទាប់ពីការសម្តែង គណកម្មការវាយតម្លៃរួមមានសមាសភាពដូចខាងលើ ដែលមានចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីនិងមេធាវី ដែលបានធ្វើការវាយតម្លៃជារួមលើក្រុមតែម្តងបានបង្ហាញថា៖ ក្រុមតួអង្គសម្តែងបានផ្សារភ្ជាប់ទ្រឹស្តី ខ្លឹមសារមេរៀនយកទៅអនុវត្តជាក់ស្តែងបានល្អភាគច្រើន(៩០ភាគរយ)។តួអង្គសម្តែងអនុវត្តបានសឹងតែដូចក្នុងសវនាការពិតជាក់ស្តែងរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីនិងមេធាវីអាជីព ។.តួអង្គមានសេចក្តីក្លាហាន ស្វាហាប់ មានសិល្ប: វិធីសាស្ត្រ ទេពកោសល្យក្នុងការសម្តែង ។

ជាងនេះទៅទៀត គេឃើញតួអង្គជនជាប់ចោទ ជនរងគ្រោះនិងដើមបណ្តឹងរដ្ឋប្បវេណី...ក៏បានបញ្ចូលរូបារម្មណ៍(ចូលតួ)បានល្អដូចជាមានលើកដាក់សម្លែង កាយវិការ ខឹង អង្វរ យំ ខ្សឹកខ្សួល បង្ហូរទឹកភ្នែក... ។ ពោលគឺលំហូរសាច់រឿងក្នុងអង្គហេតុនិងអង្គច្បាប់បានសមស្រប ។

ចំពោះការភ្ជាប់បញ្ហារឿង(ការចោទនិងដោះស្រាយ) មកឧត្តមគតីរឿង(គំនិតអប់រំ) គឺចំបំណងនៃប្រធានបទ(ប្រធានរឿង)របស់អង្គហេតុនៃសំណុំរឿងព្រហ្មទណ្ឌដែលប្រតិដ្ឋទាំង៤ ករណីនោះ។

ក្នុងឱកាសនោះ គណ:កម្មការវាយតម្លៃបានផ្តល់អនុសាសន៍កែលម្អមួយចំនួន ដើម្បីអោយលោកគ្រូដឹកនាំ គ្រូបង្រៀននិងនិស្សិតយកទៅកែលម្អនិងអនុវត្តអោយបានប្រសើរឡើង ។

ពោលគឺដើម្បីបានក្លាយជាអ្នកអាជីពលើជំនាញចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីនិងមេធាវី ជាដើម ។

ចំពោះលោកគ្រូដឹកនាំវិញ លោកបានបង្ហាញថា : ប្រធានបទទាំង៤ដែលតួអង្គសម្តែងក្នុងបទបង្ហាញ ជាសំណុំរឿងព្រហ្មទ័ណ្ឌមានលក្ខណ:ស្មុគ្រស្មាញផង បង្កប់អាថ៌កម្លាំងនិងងាយស្រួលផង ព្រោះចង់អោយតួអង្គនិមួយៗឈ្លាសវៃទាំងលើការចោទដាក់បន្ទុក ការឆ្លើយដកបន្ទុកនិងការផ្តល់យុត្តិធម៌ពិតដល់ដល់គ្រប់ភាគី ។ចុងក្រោយលោកណង ថា បានអបអរនូវលទ្ធផលសវនាការប្រតិដ្ឋនោះថា វាឆ្លុះបញ្ចាំងដូចជាទិដ្ឋភាពនិងទស្សនីយភាពពិតមួយ។

លោកបានថ្លែងអំណរគុណដល់គ្រប់សមាសភាព ហើយក៏បានប្រគល់នូវពានរង្វាន់និងរង្វាន់ដល់ក្រុមនិស្សិតជ័យលាភីនិងក៏ផ្តល់ផងដែរនូវលិខិតថ្លែងអំណរគុណដល់គណ:កម្មការវាយតម្លៃមកពីតុលាការខេត្តនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យនិងលោកគ្រូដឹកនាំ មកពីគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា ៕បន្ទាយមានជ័យ,១៩/១២/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad