អង្ករចំនួន ៧,៥០០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនគណបក្សសង្កាត់ទាំង៥ និងគណបក្សក្រុងបាវិត ព្រមទាំងបានប្រគេនដល់ព្រះសង្ឃចំនួន ៥វត្ដ


ត្រលប់ក្រោយ

21/12/22 08:54 AM

ចំនួនទស្សនា៖

248

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង)៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោក ប៉េង ពោធិ៍សា និងលោក ម៉ែន អេង បាននាំយកអង្ករចំនួន ៧,៥០០ គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា ដើម្បីចែកជូន សមាជិក សមាជិកា គណបក្ស នៃគណៈកម្មាធិការគណបក្សក្រុងបាវិត និងគណៈកម្មាធិការគណបក្សទាំង៥សង្កាត់ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងបានប្រគេនដល់ព្រះសង្ឃចំនួន ៥វត្ដ ។


ក្នុងឱកាសនោះ លោក ប៉េង ពោធិសា បាននាំនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន តែងតែគិតគូពីសុខទុក្ខរបស់ប្រជាជន កង្វល់ទាំងឡាយរបស់ប្រជាជន គឺជាកង្វល់របស់សម្តេចទាំងទ្វេរ និងលោកស្រី ដែលជាប្រធានក្រុមការងារ ចុះជួយខេត្តស្វាយរៀង ។


សូមបញ្ជាក់ថា: អំណោយដ៏ថ្លៃថ្លាខាងលើ ត្រូវបានផ្ដល់ជូនដូចខាងក្រោម=

-គណៈកម្មាធិការគណបក្សក្រុងបាវិតចំនួន ១,៥០០គីឡូក្រាម ភេសជ្ជៈ១០កេស និងថវិកាចំនួន ២០ ម៉ឺនរៀល ។

-គណៈកម្មាធិការគណបក្សសង្កាត់ចំនួន៥សង្កាត់ ក្នុងនោះសង្កាត់បាទី និងប្រាសាទ ទទួលបាន អង្ករ៥០០ គីឡូក្រាម។

-សង្កាត់ព្រៃអង្គុញ សង្កាត់បាវិត និងសង្កាត់ច្រកម្ទេស ទទួលបានអង្ករ ១,០០០ គីឡូក្រាម ក្នុងមួយសង្កាត់ទទួលបានភេសជ្ជៈ៤កេស និងថវិកា១០ម៉ឺនរៀល។

-ព្រះសង្ឃចំនួន ៥វត្ត ក្នុង១វត្ដៗ ចំនួន២០០គីឡូក្រាម និងថវិកាចំនួន ២០ ម៉ឺនរៀល។

-អធិការនគរបាលក្រុងបាវិត ទទួលបានអង្ករ ៥០០គីឡូក្រាម និងថវិកា១០ម៉ឺនរៀល, កងរាជអាវុធហត្ថក្រុង, និងផ្នែកសឹករងក្រុង ទទួលបានអង្ករ ២៥០គីឡូក្រាម និងថវិកា ១០ ម៉ឺនរៀលផងដែរ៕ ដោយ:PK



dd
Bottom Ad