អង្គការគ្រួសារកុមារអភិវឌ្ឍន៍(FRA)កោះតៃវ៉ាន់បានប្រគេននិងផ្ដល់អាហាររូបកណ៍ដល់សមណនិស្សិតនិងនិស្សិតចំនួន៣៨អង្គ/នាក់


ត្រលប់ក្រោយ

21/12/22 10:12 AM

ចំនួនទស្សនា៖

263

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ សមណៈនិស្សិតនិងនិស្សិតចំនួន៣៨អង្គ/នាក់ ដែលកំពុងសិក្សាមានជីវភាពខ្វះខាត ត្រូវបានអង្គការគ្រួសារកុមាអភិវឌ្ឍ ហៅកាត់FRA នៃកោះតៃវ៉ាន់បានប្រគេននឹងផ្តល់នូវអាហារូបករណ៍ ដល់សាមណសិស្សនិស្សិត នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៃពុទ្ធិកវិទ្យាល័យ សម្ដេចជាស៊ីម នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុង០១អង្គ/នាក់ ទទួលបាន ៥០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់បន្តការសិក្សាឆ្នាំ២០២៣។


លោកស្រី យ៉ាំង អួយលីន នាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍន៍ ប្រចាំនៅកម្ពុជាបានមានប្រសាសន៍បញ្ជាក់ផងដែរថា៖ ថវិកាទាំងអស់ដែលអង្គការ បានប្រគល់ដល់សមណៈសិស្ស និស្សិតនាពេលនេះគឺបានមកពីការកៀងគររកមូលនិធិពីសប្បុរសជននានាដែលរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ ដែលគាត់មានសន្ដានចិត្តអាណិតស្រឡាញ់ដល់ប្រជាជនកម្ពុជា ពិសេសគឺវិស័យសិក្សាអប់រំដែលជាវិស័យអាទិភាពដ៏មានសារៈសំខាន់សម្រាប់បង្កើតនូវធនធានមនុស្ស។


លោកស្រីនាយិកា បានបន្តថា៖ ប្រទេសមានធនធានមនុស្សច្រើន ជាប្រទេសដែលមានការរីកចម្រើនខ្លាំង ផ្ទុយទៅវិញបើខ្វះនូវធនធានមនុស្សប្រទេសនោះនិងខ្សត់ខ្សោយជាក់ជាពុំខាន ដូចនេះតម្រូវឲ្យយើងទាំងអស់គ្នា ត្រូវខិតខំរៀនសូត្រឲ្យដល់ថ្នាក់កម្រិតឧត្តមដើម្បីយកនូវចំណេះដឹង មកបម្រើគ្រួសារនិងប្រទេសជាតិ។


លោកស្រីបញ្ជាក់ថា៖ លោកស្រីនឹងខិតខំស្វែងរកថវិកាដើម្បីផ្គត់ផ្គង់ដល់សាមណសិស្សនិស្សិតជាបន្តបន្ទាប់ទៀតរៀងរាល់ឆ្នាំ។


នាឱកាសនោះ លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីនាយិកា ដែលតែងតែយកចិត្តទុកដាក់ទៅឧបត្ថម្ភដល់ សាមណសិស្ស និស្សិត ដែលមានជីវភាពខ្វះខាតលើការសិក្សា នេះគឺជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាស្ដែងឲ្យឃើញពីការគិតគូររបស់លោកស្រី ប្រកបដោយទឹកចិត្តស្មោះសនិងក្ដីអាណិតស្រឡាញ់ ចំពោះជនជាតិខ្មែរជាពិសេសព្រះសង្ឈដែលកំពុងសិក្សារៀនសូត្រនៅសាលាពុទ្ធិកសិក្សាក៏ដូចជាគ្រឹះស្ថានសិក្សានានាផងដែរ៕ ណុប-រក្សា(២៩០១៦)



dd
Bottom Ad