ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តប្រចាំខែធ្នូ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តក្រចេះ


ត្រលប់ក្រោយ

21/12/22 14:44 PM

ចំនួនទស្សនា៖

234

ប្រភព៖

ក្រចេះ


ក្រចេះ៖ ព្រឹកថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រចាំខែវិចិ្ឆកា និងលើកទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០២២ ដោយមានចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ ។


កិច្ចប្រជុំបានលើកយករបៀបវារៈចំនួន៣ មកពិភាក្សាដោះស្រាយ ទី១.ពិនិត្យសេចក្តីព្រាងរបាយការណ៍ ទី២.ពិនិត្យលើការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ពង្រឹងការរៀបចំសណ្តាប់ធ្នាប់តាមទីប្រជុំជនក្រុង/ស្រុក ឲ្យបានជាប់ជាប្រចាំបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ និងទី៣.ពិនិត្យលើការងារបង្រ្កាប់បទល្មើសព្រៃឈើ និងការគ្រង់គ្រងធនធានធម្មជាតិ សត្វព្រៃឈើជលផល និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់។


នៅក្នុងកិច្ចនោះគណៈអភិបាលស្រុក/ក្រុង បានលើកឡើងពីសកម្មភាពមួយចំនួន និងបានស្នើរសុំឲអាជ្ញាធរខេត្តជួយអន្តរាគមន៍ និងដោះស្រាយទៅលើបញ្ហាទាំងនោះ ខណះដែលស្រុក/ក្រុង ដោះស្រាយពុំបានសម្រេចដោយសារបញ្ហាខ្លះធំលើសពីដែនសម្ថកិច្ច ស្រុក/ក្រុង អាចដោះស្រាយបាន។


ចំពោះបញ្ហាក្នុងឃុំបុសលាវ ស្រុកចិត្របុរី មានករណីប្រជាពលរដ្ឋចូលរើរានកាប់ឆ្ការយកដីព្រៃ នៅចំណុចទីទួលសុវត្ថិភាព (ទួលតាឃីន) ឋិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ធ្វើជាដីកម្មដោយខុសច្បាប់ ព្រោះដីទីទួលសុវត្ថិភាពនោះសម្រាប់ជម្លៀស មនុស្ស និងសត្វពាហនះ នៅពេលមានទឹកជំនន់ទន្លេមេគង្គម្តងៗ បែរជាប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះ នាំគ្នាទៅកាប់ឆ្ការយកដីធ្វើជាកម្មសិទ្ធទៅវិញ។ ដោយឡែកបញ្ហានៅស្រុកឆ្លូង ពាក់ពន្ធ័ទំនាស់ដី៩៩៨ ដែលនៅមានជនខិលខូចមួយចំនួនតូចនៅចង់រំលោភបំពាន់យកដីទៀត ។


ក្នុងឱកាសនោះដែរឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការណែនាំដល់កងម្លាំងប្រដាប់អាវុធ ត្រូវរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានតឹងរឹងក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញមកបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅត្រោយខាងលិចចំណុចភូមិថ្មរាប ឃុំនិងស្រុកព្រែកប្រសព្វ និងតភ្ចាប់ផ្លូវឆ្ពោះទៅកាន់ខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ។


ជាមួយគ្នានោះដែរឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានជំរុញផ្តាំផ្ញើដល់គ្រប់បណ្តាស្រុក/ក្រុង បន្តខិតខំបំពេញកិច្ចការងារក្នុងន័យអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានការរីកចំរើន ពិសេសបន្តពង្រឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទៅតាមផែនការ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺភូមិ/ឃុំ/សង្កាត់មានសុវត្ថិភាពទាំង៩ចំនុច ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ត៕



dd
Bottom Ad