ពិធីប្រគល់ផ្ទះមនុស្សធម៌០១ខ្នងជូនដល់គ្រួសារក្រីក្រ នៅស្រុកព្រះនេត្រព្រះ


ត្រលប់ក្រោយ

21/12/22 15:48 PM

ចំនួនទស្សនា៖

292

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ផ្ទះថ្មី០១ខ្នងមានទំហំបណ្ដោយ៧ម៉ែត្រទទឹង៤ម៉ែត្រ កម្ពស់៣,៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ចាក់សាបស៊ីម៉ងត៍ផ្ទាល់ដីនិងបង្គន់០១ សរុបថវិកាអស់ចំនួន ២,៦៥៣ ដុល្លារ ក្រោមជំនួយឧបត្ថម្ភថវិកាពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានធ្វើពិធីប្រគល់ជូនលោក ស៊ុត សុភី អាយុ ៥៥ ឆ្នាំនៅភូមិកណ្ដាលឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះ រស់នៅក្នុងសភាពក្រីក្រមិនមានមុខរបរច្បាស់លាស់ ប្រភពចំណូលពឹងលើការស៊ីឈ្នួលគេបន្តិចបន្តួច ធ្វើកម្មករមានសមាជិកគ្រួសារស្នាក់នៅជាអចិន្ត្រៃយ៍ ក្នុងបន្ទុកចំនួន ០៣នាក់ ស្រី ០២នាក់ ក្នុងនោះប្រពន្ធក៏មានជំងឺប្រចាំកាយថែមទៀត "សរសៃប្រាសាទ"។


ថ្លែងនាឱាសនោះ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធានតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ទិសទី ។


ឯកឧត្តម អ៊ុំ រាត្រី បន្តថា ៖ក្រោយពីមន្ត្រីនៃសាខាកាកបាទក្រហមខេត្តបានធ្វើការចុះ ប៉ាន់ប្រមាណរួចមកយើងពិនិត្យឃើញថាគ្រួសារនេះមានលក្ខណៈសម្បត្តិ តាមលក្ខខណ្ឌសាខាកំណត់គឺជាគ្រួសារក្រីក្រគ្មានផ្ទះសម្បែងសមរម្យ ទើបសាខាកាកបាទក្រហមធ្វើការសម្រេចសាងសង់ផ្ទះជូនគាត់។ ហើយផ្ទះថ្មីនេះគឺជាផ្ទះមនុស្សធម៌ទី០៩ មានលក្ខណៈសមរម្យរឹងមាំអាចកាត់បន្ថយភាពងាយរងគ្រោះ បានមួយកំរិតក្នុងការស្នាក់នៅប្រចាំថ្ងៃ និងការសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រខ្វះជម្រកស្នាក់នៅនេះ ពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ជាប្រធាន។ ក្រៅពីប្រគល់ផ្ទះក៏មានអំណោយបន្ថែមរួមមាន៖ អង្ករ ៥០គីឡូក្រាម, ត្រីខ០១យួរ, មី០១កេសតូច, ទឹកត្រី០១យួរ, មុង០១,ភួយ០១,សារុង០១, ក្រមា០១, អាវយឺត០២,ធុងទឹកចំណុះ៦០ លីត្រ០១,ឆ្នាំង ០២,ចាន ០៥, ស្លាបព្រា០៥, កន្ទេលជ័រ០១ និងថវិកាមួយចំនួន។ ក្នុងនោះលោកតា លោកយាយប្រជាពលរដ្ឋចូលរួមម្នាក់ៗទទួលបាន សារុង ក្រមានិងអាវយឺត ផងដែរ ៕ ណុប-រក្សា(២៩០១៦)



dd
Bottom Ad