នគរបាលស្រុកស្វាយចេក ប្រគល់គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមដល់អង្គភាពស៊ីម៉ាក់


ត្រលប់ក្រោយ

23/12/22 09:11 AM

ចំនួនទស្សនា៖

258

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ យោងការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានធ្វើការប្រគល់គ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមច្រេះស៊ីបាតឃ្លាំងជូនអង្គភាពកម្ចាត់មីនស៊ីម៉ាក់(CMAG)។


លោកវរសេនីយ៍ត្រី រឿន សាយកន អធិការរង នគរបាលស្រុកស្វាយចេក ធ្វើពិធីប្រគល់គ្រាប់មិនទាន់ផ្ទុះរួមមាន: ១-គ្រាប់បែកដៃចំនួន ៤គ្រាប់ ២-គ្រាប់ស៊ីវ៉ែនធីណៃ(M79)ចំនួន ៧គ្រាប់ ៣-គ្រាប់កាំភ្លើងដៃ(AK)ចំនួន ១គីឡូក្រាម ៤-សាសបេ ចំនួន១ ៥-AK៤៧ច្រេះ ចាប់ ខូចគុណភាពចំនួន៤ដើម។


សូមបញ្ជាក់ថា គ្រាប់ទាំងនេះ គឺមាននៅក្នុងឃ្លាំងចាស់ ដោយអង្គភាពត្រូវការរុះរើធ្វើ សាងសង់អាគារថ្មី ដើម្បីជៀសវាងមានគ្រាប់ចាស់ទាំងនោះ បង្កគ្រោះថ្នាក់ជាយថាហេតុ ទើបសមត្ថកិច្ចយើងធ្វើពិធីប្រគល់ជូន អង្គភាពស៊ីម៉ាក់យកទៅកម្ទេចចោល៕ ណុប រក្សា(29016)



dd
Bottom Ad