ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ ឆ្នាំទី៤


ត្រលប់ក្រោយ

23/12/22 09:30 AM

ចំនួនទស្សនា៖

318

ប្រភព៖

ក្រចេះ

ក្រចេះ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។


របៀបវារៈ ក្នុងកិច្ចប្រជុំរួមមាន÷ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខេត្ត។ ទី២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ វិច្ឆិកា ឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្ត។ ទី៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០២៣-២០២៥)ខេត្តក្រចេះ ។


ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសើរ ដល់រដ្ឋបាលខេត្តដែលបានរៀបចំការងារកន្លងមកទទួលបានលទ្ធផលល្អប្រសើរ រួមមានទី១.រដ្ឋបាលខេត្តបានរៀបចំទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកាឆ្នាំ២០២២ និងទិវាខួបកំណើតកងយុទ្ធពលខេមរភូមិន្ទ ទី.២បានបញ្ចប់ការចុះផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅមូលដ្ឋាន ទូទាំង៦ស្រុក/ក្រុង ជាលទ្ធផលឆ្នាំ២០២២នេះ ទទួលបានលទ្ធផលល្អប្រសើរ។


ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានបញ្ជាក់បន្ថែមថាការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកាន់តែមានភាពទូលំទូលាយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងនោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានចាប់អារម្មណ៍ទៅលើការដោះស្រាយឆ្លើយបំភ្លឺពីសំណាក់អាជ្ញាធរដែនដី មន្ទីរ/អង្គភាព/ពាក់ព័ន្ធបានទាន់ពេលវេលា នៅការចុះផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត។


ជាមួយគ្នានោះដែរឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានមានប្រសាសន៍ ផ្ដាំផ្ញើដល់ប្រធានមន្ទីរសុខាភិបាលខេត្ត រួមមានបន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ របស់ក្រុមគ្រូពេទ្យថែមទៀត ក្នុងការងារជួយសង្គ្រោះ និងព្យាបាលអ្នកជំងឺឲ្យបានទាន់ពេលវេលា និងប្រកបដោយភាពជឿជាក់ខ្ពស់។ នឹងបានជំរុញដល់ប្រធានមន្ទីរទេសចណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចណ៍ជាតិ-អន្តជាតិ ចូលមកលេងកម្សានឲបានចំនួនច្រើននោះ គឺសូមបន្តខិតខំយកចិត្តទុកដាក់ពិនិត្យទៅលើផ្អែកសេវ៉ា បដិសណ្ឋាកិច្ច និងភាពទាក់ទាញ់ផ្នែកសោភណ្ឌ័ភាព។ ព្រមទាំងបានជំរុញផ្ដាំផ្ញើដល់គ្រប់បណ្ដាមន្ទីរ/អង្គភាពចំណុះឲ្យខេត្ត បន្តខិតខំបំពេញភារះកិច្ចទៅតាមជំនាញវិជ្ជាជីវៈរបស់ខ្លួនបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យខេត្តក្រចេះយើងកាន់តែមានការអភិវឌ្ឍ និងភាពរីកចម្រើនជាបន្តបន្ទាប់៕



dd
Bottom Ad