លោកស្នងការនគរបាលខេត្តកែប អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត និងផ្សព្វផ្សាយផែនការលេខ០២៩ ,០៣០


ត្រលប់ក្រោយ

23/12/22 13:40 PM

ចំនួនទស្សនា៖

371

ប្រភព៖

កែប

ខេត្តកែប៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន១០១ន ក្នុងនោះបំពាក់ឋានន្តរសក្តិ ចំនួន៧៨នាក់។


ពិធីខាងលើក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរងនគរបាលខេត្ត នាយការិយាល័យ អធិការនគរបាលក្រុង ស្រុក និងមន្ត្រីនគរបាលខេត្តពាក់ព័ន្ធ សរុប១២៩នាក់ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្ត។


បន្ទាប់ពីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ,អានប្រកាសរបស់ក្រសួងមហាផ្ទៃ និងអានសេចក្ដីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ដោយលោកឧត្តមសេនីយ៍ត្រី ប្រធានផែនការងារធនធានមនុស្ស និងលោកវរសេនីយ៍ឯក នាយការិយាល័យបុគ្គលិក រួចមក។


លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានអញ្ជើញបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន៧៨នាក់ រួមមាន: ថ្នាក់អនុសេនីយ៍ឯក ចំនួន៤៨នាក់ ,ថ្នាក់អនុសេនីយ៍ទោ ចំនួន១៩នាក់ និងថ្នាក់អនុសេនីយ៍ត្រី ចំនួន១១នាក់។


ទន្ទឹមនោះអង្គពិធីក៏បានទទួលផែនការលេខ០២៩ ស្តីពីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីប្រណាំងទូកផ្កាចារ បង្ហោះគោម បង្ហើរខ្លែង ការប្រគំុតន្ត្រី អុជកាំជ្រួច និងតាំងពិព័រណ៌ពាណិជ្ជកម្ម អបអរសាទរពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ និងផែនការលេខ០៣០ ស្តីពីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ពិធីបើកការដ្ឋានពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣៩ គីឡូម៉ែត្រ និងផ្លូវជាតិលេខ៣៣ ប្រវែងសរុប ៥២,៥៧៧ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអានដោយលោកឧត្តមសេនីយ៍ត្រី យស ភីរិទ្ធ ប្រធានផែនការងារសេនាធិការនគរបាលខេត្ត។


មានប្រសាសន៍ទៅកាន់អង្គពិធី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវរួមគ្នាបន្តខិតខំបំពេញការងារតាមជំនាញ និងកោតសរសើរដល់មន្ត្រីកងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ ដែលបានរួមគ្នាខិតខំសម្រេចបានសមិទ្ធផលជាច្រើនកន្លងមក ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកែប៕



dd
Bottom Ad