ខេត្តស្វាយរៀង ឆ្នាំនេះមានសិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ចំនួន១៧នាក់ ស្រី៦នាក់


ត្រលប់ក្រោយ

23/12/22 13:49 PM

ចំនួនទស្សនា៖

970

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង ឆ្នាំ២០២២នេះ បង្ហាញថា មានសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៧នាក់ ស្រី៦នាក់ សិស្សនិទ្ទេសB ចំនួន២០៦នាក់ ស្រី១៣៣នាក់ សិស្សនិទ្ទេសC ចំនួន៦២៧នាក់ ស្រី៣៧៩នាក់ សិស្សនិទ្ទេសD ចំនួន១០២៤នាក់ ស្រី៥៩៥នាក់ សិស្សនិទ្ទេសE ចំនួន១០០៦នាក់ ស្រី៥២១នាក់ និងសិស្សនិទ្ទេសF (ធ្លាក់) ចំនួន៩៥៥នាក់ ស្រី៣៩៣នាក់។


មិនខុសពីបណ្តាខេត្តផ្សេងៗទៀត ខេត្តស្វាយរៀង ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបង្ហាញផងដែរពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយលទ្ធផលនោះបញ្ជាក់ថា ខេត្តកោះកុង មានចំនួនសិស្សប្រឡងជាប់សរុបមាន ២៨៨០នាក់/ស្រី១៦៣៤នាក់ ក្នុងចំណោមបញ្ជីឈ្មោះសិស្សសរុប ៣.៨៣៥នាក់ ដែលមានសិទ្ធិប្រឡងកន្លងទៅ។


ភាពជោគជ័យលើវិស័យអប់រំរបស់សិស្សានុសិស្សនៅពេលនេះ ត្រូវបានលោកអភិបាលខេត្ត មានសង្ឃឹមថា ខេត្តស្វាយរៀង នឹងទទួលបានការអភិវឌ្ឍន៍រីកចម្រើន ចំពោះគុណភាពអប់រំសិក្សាថ្នាក់កម្រិតមធ្យមសិក្សា រីឯសង្គមជាតិកាន់តែមានធនធានមនុស្សខ្លាំងពូកែបម្រើប្រទេស ផងដែរ៕ ដោយ:PK



dd
Bottom Ad