26/12/22 15:45 PM
(ស្វាយរៀង): នាព្រឹកថ្ងៃច័ន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅការងារខែមករា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី ក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត ដែលខិតខំចូលរួម ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលបានបញ្ចប់កន្លងទៅ។
នៅក្នុងកិច្ចប្រជុំនេះទេ ឯកឧត្តមបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.រដ្ឋបាលខេត្ត អាជ្ញាធរពាក់ពន្ធត្រៀមរៀបចំខួបអនុស្សាវរីយ៍លើកទី ៤៣ នៃទិវាជ័យជម្នះ ០៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) ដែលនិងប្រព្រឹតទៅនៅបរិវេនសាលាខេត្តស្វាយរៀង។
២.បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំចំពោះរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
៣.កងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវរឹតបន្តឹងការគ្រប់គ្រងមុខសញ្ញាបទល្មើសគ្រប់ប្រភេទដែលមាននៅតាមមូនដ្ឋាន និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត។
៤.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។
៥.អាជ្ញាធរក្រុង ស្រុក ត្រូវខិតខំដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ត្រឹមត្រូវតាមនីតិវិធី (តាមប្រព័ន្ធតុលាការ និងសម្របសម្រួលក្រៅប្រព័ន្ធតុលា)។
៧.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យមើល និងសុំច្បាប់អោយបានត្រឹមត្រូវចំពោះ ទីតាំងអាជីវកម្មពុះដីឡូតិ៍ អាជីវកម្មផ្ទះល្វែងសម្រាប់លក់ជាដេីម។
៨.អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវសហការគាំទ្រអង្គភាពគយ និងពន្ធដារ ក្នុងការប្រមូលពន្ធគ្រប់ប្រភេទ ឲ្យបានគ្រប់តាមផែនការកំណត់។
៩.បន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ជាពិសេស ដូសទី៣ ដូសទី៤ និងដូសទី៥។
១០.អាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំផែនការត្រៀមលក្ខណៈការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃឆ្លងឆ្នាំសាកលឆ្នាំ២០២២ ឈានចូលឆ្នាំថ្មី២០២៣ ៕ ដោយ:PK