យុទ្ធនាការ ១៦ថ្ងៃបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ "រួមគ្នា ធ្វើសកម្មភាពបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី"


ត្រលប់ក្រោយ

27/12/22 10:13 AM

ចំនួនទស្សនា៖

345

ប្រភព៖

ស្វាយរៀង

ស្វាយរៀង៖ នាថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២​ នៅវិទ្យាល័យ ហ៊ុន សែន ប្រសូត្រ គណ:កម្មាធិការប្រយុទ្ធប្រឆាំងប្រអំពើជួញដូរមនុស្ស គ.ខ.ប.ជ​ បានរៀបចំកម្មវិធីយុទ្ធនាការ ១៦ថ្ងៃបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ "រួមគ្នា ធ្វើសកម្មភាពបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ក្រោម អធិបតីភាពលោកជំទាវ ឯក សុវណ្ណភារ: អភិបាលរងខេត្ត និងអនុប្រធានអចិន្រ្តៃយ៍ គណកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ ។


អញ្ជើញចូលរួម​ក្នុងពិធីនេះមាន​ លោកស្រី អភិបាលរងក្រុង ស្រកទាំង៨ លោក លោកស្រី ប្រធានក្រុមការងា ទាំង៦ នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កងកម្លាំងទាំង៣ជុំវិញស្រុកស្វាយទាប តំណាងអង្គការ អាយ ស៊ី ស៊ី លោក លោកស្រី មេឃុំ សមាជិក ក្រុមប្រឹក្សាឃុំ គ្រប់ឃុំក្នុងស្រុកស្វាយទាប លោកនាយកវិទ្យាល័យហ៊ុនសែនប្រសូត្រ ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម និងយុវជនស.ស.យ.ក ដែលមានវត្តមានចូលរួម ចំនួន ២៣៥ នាក់។


គោលបំណងនៃពិធីនេះគឺ​ ដើម្បីបង្កើនការយកចិត្តទុកដាក់ ការចូលរួមទប់ស្កាត់ និងឆ្លើយតប លើអំពើហិង្សាលើស្រ្តី និងក្មេងស្រី ដែលកើតមានឡើង ក្នុងស្ថានភាពជាក់ស្តែង ពិសេសក្នុងការ បញ្រ្ជាបសារគន្លឹះ ព័ត៌មានចាំបាច់ ទាក់ទង និងផលប៉ះពាល់ នៃអំពើហិង្សា ទៅសាធារណ:ជន សហគមន៍ ក្នុងការផ្លាស់ប្តូរគំនិត អវិជ្ជមាន ឬផ្តត់គំនិត យល់ច្រលំ មួយចំនួនលើស្រ្តី និងក្មេងស្រី និងលើកទឹកចិត្ត ដល់អាជ្ញាធរពាក់ពន្ធ័ និងប្រជាពលរដ្ឋចូលរួម និងបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។


នៅក្នុងពិធីនេះដែរ លោកជំទាវ ក៏បានជួបសំណេះសំណាល ជាមួយ ប្អូនស្រី ឡឹក វតី ដែលបានប្រឡងជាប់ឧទ្ទេស A នៅវិទ្យាល័យ ហ៊ុន សែន ប្រសូត្រ ដោយផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៦០០,០០០៛ សំពត់សឹង ១ក្បិន និងកញ្ចប់កាដូរអនុស្សាវរីយ៍ ចំនួន១កញ្ចប់ផងដែរ។



dd
Bottom Ad