កិច្ចប្រជុំ ពិនិត្យ ពិភាក្សា និងជំរុញការអនុវត្តគម្រោងសាងសង់ផ្លូវជាតិ២


ត្រលប់ក្រោយ

28/12/22 09:10 AM

ចំនួនទស្សនា៖

218

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖រសៀលថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២២ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា និងជំរុញការអនុវត្តគម្រោងសាងសង់ផ្លូវជាតិ២ ចាប់ពីរង្វង់មូលលោកតាម៉ៅ ដល់គល់ស្ពានព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលក្រុង លោកចៅសង្កាត់ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធផងដែរ។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានណែនាំឱ្យក្រុមហ៊ុនសាងសង់ត្រូវពន្លឿនវឌ្ឍនភាពការងារសាងសង់របស់ខ្លួន និងរៀបចំប្រពន្ធលូ ប្រពន្ធទឹកស្អាត តាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ ដើម្បីអោយមានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង និងការបញ្ចប់គម្រោងតាមផែនការដែលបានគ្រោងទុក។



dd
Bottom Ad