បើកការដ្ឋានស្ថាបនាផ្លូវក្រាលថ្មបំបែកប្រវែង១០,៦៨១ម៉ែត្រ ទទឹង៤ម៉ែត្រ ដាក់លូមុខកាត់០.៦០ម៉ែត្រចំនួន៣កន្លែង ស្ថិតនៅឃុំដូង ស្រុករមាសហែក


ត្រលប់ក្រោយ

28/12/22 11:05 AM

ចំនួនទស្សនា៖

321

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង):លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និង លោក អុិន សាបន ប្រធានក្រុមប្រឹក្សាស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីនៅក្នុងបើកការដ្ឋានស្ថាបនាផ្លូវក្រាលថ្មបំបែក ប្រវែង១០,៦៨១ម៉ែត្រ ទទឹង៤ម៉ែត្រ ដាក់លូមុខកាត់០.៦០ម៉ែត្រចំនួន៣កន្លែង ចាប់ពីភូមិត្រពាំងស្លា ដល់ភូមិស្វាយពក ឆ្លងកាត់ភូមិ ត្រពាំងក្រឡាញ់ និងចាប់ពីភូមិត្រពាំងរំពាក់ មកដល់ភូមិពោន ឆ្លងកាត់ភូមិជាធាច ភូមិស្វាយពក ស្ថិតនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។


លោក តឹក យី មេឃុំដូង បានមានប្រសាសន៍ឲ្យដឹងថាៈសំរាប់ឆ្នាំ២០២២ ឃុំបានអនុវត្តគំរោងសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង១២គីឡូម៉ែត្រចាប់ពីភូមិត្រពាំងផ្លុងបាននិងកំពុងអនុវត្តសាងសង់នៅមិនទាន់ហើយជាស្ថាពរទេ។ ក្រៅពីនេះឃុំបានទទួលនូវសមិទ្ធផលផ្សេងៗរួមមានសាលារៀន ទីចាត់ការ សំភារៈសំរាប់កុមារ ប្រឡាយទឹក បង្គោលភ្លើងសូឡា ក្រៅពីនេះឃុំក៏បានដោះស្រាយបញ្ហាប្រជាពលរដ្ឋ ឈឺ ស្លាប់ និងទីទាល់ក្រផងដែរ។


លោកមេឃុំបានបន្តទៀតថាៈ ដោយឡែកសំរាប់ឆ្នាំ២០២៣ឃុំបានអនុវត្តគំរោងសាងសង់ផ្លូវក្រាលថ្មបំបែកពីភូមិត្រពាំងស្លាទៅភូមិព្រិច។ ក្រៅពីនេះឃុំបានធ្វើការទំនាក់ទំនងទៅមន្ទីរអភិវឌ្ឍន៍ជនបទដោយគំរោងធ្វើផ្លូវពីផ្ទះតាឡោទៅបាត់ត្រាស់ហើយក៏បានសិក្សាចុះវាស់វែងដីដើម្បីធ្វើផ្លូនៅភូមិត្រពាំងធំ ភូមិធ្លកនិងភូមិអង្គុញរួចហើយផងដែរ។


លោក ស៊ូ ម៉ុល អភិបាលស្រុកបានមានប្រសាសន៍ថាៈ ការបើកការដ្ឋានជួសជុលផ្លូវលំក្រាលថ្មបំបែក នាពេលនេះគឺបញ្ជាក់ឲ្យឃើញថា អាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងធ្វើដំណើរឆ្លងកាត់ទៅមកនៅពេលពិបាក ជាពិសេសនោះ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជានិច្ចនិងតែងតែគិតគូរអំពីជីវភាពប្រចាំថ្ងៃ របស់ពលរដ្ឋហើយទីណាមានប្រជាពលរដ្ឋ រស់នៅទីនោះត្រូវមាន ផ្លូវទឹកភ្លើងដល់ទីនោះជាចាំបាច់។


លោកអភិបាលស្រុក បានណែនាំដល់ពលរដ្ឋថា ពេលបានផ្លូវល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាឲ្យបានគង់វង្ស ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរិមាជាពិសេសគឺត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចឲ្យមានប្រសិទ្ធ៕ ដោយ:PK



dd
Bottom Ad