ពិធីសំណេះសំណាលជាមួយប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ នៅកីឡដ្ឋានក្រុងតាខ្មៅ


ត្រលប់ក្រោយ

30/12/22 11:08 AM

ចំនួនទស្សនា៖

255

ប្រភព៖

កណ្តាល

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តកណ្ដាល ក្រុងតាខ្មៅ មានរៀបចំពិធីសំណេះសំណាលជាមួយប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧត្តមសេនីយ៍ បញ្ជាការកម្លាំងទាំងបី លោក លោកស្រីនាយក នាយករង ទីចាត់ការ-អង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ទាំង១១ លោក លោកស្រី ប្រធានរដ្ឋបាល និងសហជីព តាមបណ្តារោងចក្រ យុវជន (សសយក ,ក្រុមកាយរឹទ្ធ, កាកបាទក្រហម)។


លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា កីឡាក កីឡាការនី ចំនួនជាង៣០០នាក់ ដែលទើបទទួលជ័យលាភី និងទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញដែលឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញចំនួន៣០វិញ្ញាសារ ពីដំណាក់កាលមួយទៅដំណាក់កាលមួយប៉ុន្តែ កីឡាករ ខេត្តកណ្តាល ដណ្តើមបាននូវមេដាយចំនួន ៩៥ រួមមាន មេដាយមាស ចំនួន២៣ មេដាយប្រាក់ ចំនួន ២៥ និងមេដាយសំរិទ្ធិ ចំនួន ៤៧ និងទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងការប្រកួតកីឡាជាតិលើកទី៣ និងចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១។


ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក៏បានកោតសរសើរចំពោះការខិតខំ ប្រឹងប្រែង របស់ប្រតិភូ គ្រូបង្វឹក និងក្មួយៗ កីឡាករ កីឡាការិនីទាំងអស់ ដែលទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ សម្រាប់ខេត្តកណ្ដាលរបស់យើង ។


ឯកឧត្ដមបន្តថា យោងតាមរបាយការណ៍របស់ លោកប្រធាន មន្ទីរអប់រំ យុ វជន និងកីឡាខេត្ត បានលើកឡើងថា កីឡាជាតិខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ ៨ នៅទូទាំងប្រទេស ប៉ុន្តែសម្រាប់កីឡាជនពិការវិញ យើងទទួលបានល្អប្រសើរដោយទទួលចំណាត់ថ្នាក់លេខ១ នៅទូទាំងប្រទេសសរុបជារួមមានមេដាយសរុបនៃការប្រកួតកីឡាទាំងពីរ ខេត្តកណ្តាលទទួលបានចំណាត់ថ្នាក់លេខ ៤ នៅទូទាំងប្រទេស។



dd
Bottom Ad