កិច្ចប្រជុំសាមញ្ញ លើកទី៤៣ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង


ត្រលប់ក្រោយ

03/01/23 11:43 AM

ចំនួនទស្សនា៖

362

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៤៣ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។


របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

១. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤២។

២.ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅការងារបន្តខែមករា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។

៣.- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ។

- ពិនិត្យ និងអនុម័ត លើសេចក្តីណែនាំស្តីពី ដំណើរការនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តស្វាយរៀង។

៤. ពិនិត្យ និងអនុម័ត ល័ក្ខខ័ណ្ឌការងារជូនមន្ត្រីរាជការសាលាខេត្ត។

៥. ស្តាប់របាយការណ៍ប្រចាំខែធ្នូ និងទិសដៅការងារបន្តខែមករា ឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

៦. ស្តាប់របាយការណ៍ប្រចាំខែធ្នូ និងទិសដៅការងារបន្តខែមករា ឆ្នាំ២០២៣ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។

៧.សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៤៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣)៕ ដោយ:PK



dd
Bottom Ad