លោក ថន ថាវុទ្ធា អភិបាលស្រុកចន្រ្ទា បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវដីក្រាលថ្មបំបែក ប្រវែង ១,៧១៣ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិឃុំច្រេស


ត្រលប់ក្រោយ

03/01/23 12:04 PM

ចំនួនទស្សនា៖

329

ប្រភព៖

ស្វាយរៀង

ព័ត៌មានជាសំឡេង

(ស្វាយរៀង): នៅថ្ងៃ ទី ០៣ ខែមករា ឆ្នាំ ២០២៣ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្រ្ទា បានអញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានជួសជុលផ្លូវដីក្រាលថ្មបំបែក ប្រវែង ១,៧១៣ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ឆ្លងកាត់ភូមិត្រពាំងដៀលើ ភូមិទួលស្ពាន និងភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដោយប្រើប្រាស់ថវិកាមូលនិធិឃុំច្រេស ។

លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានមានមតិសំណេះសំណាល សាកសួរសុខទុក្ខ និងផ្ដាំផ្ញើជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៨ចំណុចរួមមាន៖

១- សូមបងប្អូនប្រជាពលរដ្ឋ ជួយសហការជាជាមួយក្រុមប្រឹក្សាឃុំ ក្រុមហ៊ុន ដើម្បីសម្រួលដល់ការងារជួសជុលផ្លូវឱ្យទទួលបានជោគជ័យ ។

២- ជួយត្រួតពិនិត្យ និង តាមដានមើលការអនុវត្តគម្រោងទាំងអស់គ្នា ដើម្បីឱ្យក្រុមហ៊ុនអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងកិច្ចសន្យាជាមួយក្រុមប្រឹក្សា ។

៣- សូមចូលរួមជួយថែរក្សាផ្លូវឱ្យបានល្អ ព្រោះជាទ្រព្យសម្បត្តិ យើងទាំងអស់គ្នា ។

៤- សូមបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព ជាប្រចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងបង្ការជំកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។

៥- សូមចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ ។

៦- សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

៧- ត្រូវជៀសឱ្យផុតពីគ្រឿងញៀន ។

៨- សូមចូលរួមលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។


លោកអភិបាលស្រុក ក៏បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន គឺតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ជាក់ស្ដែងរាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយសារសម្ពាធអតិផរណា ដើម្បីរួមចំណែកក្នុងការដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិតទៀតផងដែរ៕

ដោយ:PK



dd
Bottom Ad