តំណាងរាស្រ្តខេត្តព្រះសីហនុ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សានុសិស្សជ័យលាភីប្រឡងបាក់ឌុប


ត្រលប់ក្រោយ

04/01/23 12:59 PM

ចំនួនទស្សនា៖

384

ប្រភព៖

ព្រះសីហនុ

ព័ត៌មានជាសំឡេង

នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ​ទាំងបីរូប រួមមាន៖​ ឯកឧត្តម តាក វណ្ណថា ឯកឧត្តម​ ចេវ​ គឹមហេង​ ឯកឧត្តម​ នេន​ ម៉ាល័យ​ បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ក្នុងពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សានុសិស្សជ័យលាភី ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡង ថ្ងៃ៥ ខែធ្នូ ឆ្នាំ២០២២ និងលោកគ្រូ អ្នកគ្រូបង្រៀនសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់នៃវិទ្យាល័យទូទាំងខេត្តព្រះសីហនុ។


គណៈអធិបតីបានផ្តល់រង្វាន់ជូនសិស្សានុសិស្សជ័យលាភីទាំងអស់ រួមមាន ៖

-សិស្សនិទ្ទេស A ចំនួន ២១នាក់ ក្នុងម្នាក់ៗទទួលបាន ប័ណ្ណសរសើរ១ ម៉ូតូ Suzuki Let’s ១គ្រឿង និងថវិកា ១លានរៀល

-សិស្សនិទ្ទេស B ចំនួន ១១៦នាក់ ក្នុងម្នាក់ៗទទួលបាន ប័ណ្ណសរសើរ ១ និងថវិកា ៥០ម៉ឺនរៀល

-សិស្សនិទ្ទេស C ចំនួន ៣២៥នាក់ ក្នុងម្នាក់ៗទទួលបាន ប័ណ្ណសរសើរ ១ និងថវិកា ៣០ម៉ឺនរៀល

-សិស្សនិទ្ទេស D ចំនួន ៤៩៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល

-សិស្សនិទ្ទេស E ចំនួន ៤០៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល។


ដោយឡែក លោកគ្រូ អ្នកគ្រូ ដែលមានសិស្សនិទ្ទេស A ចំនួន ១៦២នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូ ដែលមិនមានសិស្សនិទ្ទេស A ចំនួន ៣៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ផងដែរ។



dd
Bottom Ad