នគរបាលការពារព្រំដែនគោក៨០៧ និងយោធាឈុតខ្មៅថៃ១២០៦ ប្តេជ្ញារួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ


ត្រលប់ក្រោយ

05/01/23 10:50 AM

ចំនួនទស្សនា៖

360

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ កម្លាំងយោធាសិករងស្រុកថ្មពួកនិង កម្លាំងយោធាឈុតខ្មៅថៃលេខ១.២០៧ បានប្តេជ្ញារួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។


លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា៖យោងការណែនាំ និងការដាក់ចេញបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការពារព្រំដែនគោកទាំងអស់ត្រូវ ទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ពង្រឹងកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ និង សមត្ថកិច្ចថៃតាមព្រំដែនដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃ។នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ លោក បានចាត់តាំងលោកអនុសេនីយ៍ត្រី ឣ៊ិន ឆៃយ៉ា នាយរងប៉ុស្តិ៍ឣូរសាយ ដឹកនាំកម្លាំង ចំនួន ០៤នាក់សហការជាមួយកម្លាំងយោធាសឹករងថ្មពួក ចំនួន ០២នាក់ដឹកនាំដោយលោកឣនុសេនីយិ៍ឯក ចែម ភាព មេបញ្ជាការរងកងអនុសេនាធំទី១ បានជួបពិភាក្សា ការងារជាមួយ ភាគីថៃនៅគោលដៅប៉ុស្តិ៍លេខ១៤ ក្នុងទឹកដីខាងព្រំដែនថៃ ចំនួន០៥នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ទោ សាឡូត យោថា មេបញ្ជាការរង (ក.អ.ធ) លេខ១២០៦ ដើម្បីពង្រឹងសហប្រតិបត្តិការ រួមគ្នាលុបបំបាត់និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមព្រំដែន។


លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ជាក់ថា៖ជំនួបពិភាក្សានោះភាគីកម្ពុជា-ថៃ បានផ្តោតលើការងារសំខាន់ៗចំនួន៤គឺ៖១-ទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់និង ទប់ស្កាត់បទល្មើសឆ្លងដែន ខុសច្បាប់គ្រប់ ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែន ។២-គ្រប់គ្រងទប់ស្កាត់គ្រឿងញៀនខុសច្បាប់ និងការរត់ពន្ឋឣាវុធ-គ្រាប់ ។៣-រាល់ការចុះត្រួតពិនិត្យបង្គោលសីមានិងចុះគោលដៅផ្សេងៗ តាមបន្ទាត់ព្រំដែនក្នុង ភូមិសាស្ត្រស្នើឲ្យមានការជូនដំណឹងជាមុន៕ ណុប-រក្សា(២៩០១៦)



dd
Bottom Ad