09/01/23 14:33 PM
ព័ត៌មានជាសំឡេង
(ខេត្តស្វាយរៀង)៖ ប្រជាពលរដ្ឋរស់នៅភូមិច្រកលាវ សង្កាត់បាវិត ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាថ្នាក់ដឹកនាំខេត្ត និងលោកភិបាលក្រុងបាវិត ខណៈដែលពួកគាត់ទទួលបានផ្លូវស្អាតល្អ ព្រមទាំងមានភ្លើងសូឡាបំភ្លឺផ្លូវនាពេលរាត្រីថែមទៀតផង។
ផ្លូវមួយខ្សែនេះមានបណ្តោយប្រវែង៥៩២ម៉ែត្រ ទទឹង ៧ ម៉ែត្រ ដែលនាពេលកន្លងមកក្នុងរដូវវស្សាជារៀងរាល់ឆ្នាំគឺពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ពោលគឺខូចស្ទើរទាំងស្រុង។ ប៉ុន្តែបច្ចុប្បន្ននេះដោយមានការគិតគូរនិងយកចិត្តទុកដាក់ពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកចៅសង្កាត់បាវិត ធ្វើអោយផ្លូវមួយខ្សែនេះ បានកែប្រែពីភក់ល្បាប់ និងជង្ហុកធំៗ មកជាផ្លូវក្រាលបេតុង និងមានដាក់បង្គោលភ្លើងសូឡានៅពេលយប់។
បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិច្រកលាវសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងបានមានប្រសាសន៍ឲ្យដឹងថា៖ កន្លងមកប៉ុន្មានឆ្នាំមុនគឺផ្លូវមួយខ្សែនេះពិបាកខ្លាំងណាស់ដោយសភាពផ្លូវមានជង្ហុកធំៗមានទឹកដក់បែកអេចបែកម៉ាំរអិលធ្វើដំណើរដឹកកសិផលមកកាន់ទីផ្សារស្ទើរពុំរួចជាពិសេសគឺពេលដែលសិស្សានុសិស្សធ្វើដំណើរទៅរៀនម្តងៗ។
ប្រជាពលរដ្ឋពលរដ្ឋខាងលើបានបន្តទៀតថា៖ ពួកគាត់មានចិត្តត្រេកអរសប្បាយចិត្តខ្លាំងណាស់ នៅពេលបានផ្លូវស្អាតល្អដែលពីមុនៗពិបាកខ្លាំងមិនថារដូវវស្សាឬរដូវប្រាំង។ បើរដូវវស្សាវិញមានទឹកដក់រីឯរដូវប្រាំងមានជង្ហុកធំៗរលាក់និងដីហុយងងឹតឈឹងតែម្តង។
ជាមួយគ្នានេះដែរពលរដ្ឋដែលធ្វើដំណើរតាមផ្លូវមួយខ្សែនេះ ក៏បង្ហាញបង្ហាញពីការសប្បាយរីករាយដែលទទួលបានសមិទ្ធផលថ្មីដែលទើបតែធ្វើពិធីសម្ពោធដាក់ឲ្យអោយប្រើប្រាស់នាពេលថ្មីៗកន្លងមក។
ជាមួយគ្នានេះអ៊ុស្ត្រី ជាអ្នកភូមិបានអោយដឹងថា៖ ពួកគាត់សប្បាយចិត្តហួសពីការស្មានដោយឃើញថ្នាក់ដឹកខេត្ត ក្រុង សង្កាត់បានធ្វើផ្លូវក្រាលបេតុងនិងមានដាក់សូឡាបំភ្លឺផ្លូវនៅពេលយប់មិនត្រឹមតែផ្លូវស្អាតល្អនោះទេអ្នកភូមិទាំងអស់បានដើរហាត់ប្រាណដើម្បីសុខភាពទៀតហើយពួកគាត់បានអរគុណលោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកចៅសង្កាត់ លោកមេភូមិ ដែលខិតខំទាំងការអភិវឌ្ឍក្រុងបាវិត អោយមានការរីកចំរើនជាបន្តបន្ទាប់ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពដល់ទីកន្លែងនេះបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់មន្ត្រីបំរើរាស្ត្រដែលចុះដល់មូលដ្ឋានផ្ទាល់៕ ដោយ:PK