អភិបាលខេត្តបន្ទាយមានជ័យ ពិនិត្យមើលការជួសជុលផ្លូវនៅឃុំគំរូ និងឃុំថ្មពួក ស្រុកថ្មពួក


ត្រលប់ក្រោយ

09/01/23 16:12 PM

ចំនួនទស្សនា៖

404

ប្រភព៖

បន្ទាយមានជ័យ

ព័ត៌មានជាសំឡេង

បន្ទាយមានជ័យ៖ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅមូលដ្ឋានឃុំថ្មពួក និងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយស្រុកថ្មពួក អមដំណើរដោយ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យ និងពន្លឿនការងារជួសជុលផ្លូវលំក្នុងភូមិដើម្បីក្រាលគ្រួសក្រហម និងកាយប្រឡាយរំដោះទឹកអមសងខាងផ្លូវដែលជាបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គូសបញ្ជាក់ថា៖ ក្នុងមនាមអាជ្ញាធរ ក្រុមការងារមិនទុកបញ្ហាចោលនោះទេយើងធ្វើការដោះស្រាយជាបណ្តើរៗ តាមលទ្ធភាព ស្ថានភាពជាក់ស្តែង។ទោះបីកន្លែងខ្លះមិនទាន់បានឆ្លើយតបបានភ្លាមៗ សូមការយោគយល់ពីពុកម៉ែបងប្អូន ក្រុមការងារជំនាញយើងនឹងបន្តទៅនាពេលខាងមុខ។


សូមបញ្ជាក់ថា ឆ្លើយតបសំណូមពរពុកម៉ែបងប្អូន ហើយក្នុងឆ្នាំ២០២៣នេះដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់ខេត្ត ស្រុក/ក្រុង មូលនិធិឃុំ/សង្កាត់នឹងស្ថាបនាជាផ្លូវបេតុងវែងខ្លីរាប់រយខ្សែ តាម បណ្តាភូមិ ឃុំ សង្កាត់ ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ៕ ណុប-រក្សា(២៩០១៦)



dd
Bottom Ad