អាជ្ញាធរខេត្ត ចុះពិនិត្យទីតាំងភ្នាល់ស៊ីសងល្បែងអនឡាញ ក្រោយពីបានទទួលព័ត៌មាន ក្នុងភូមិសាស្រ្តស្រុកស្វាយជ្រំ


ត្រលប់ក្រោយ

10/01/23 10:07 AM

ចំនួនទស្សនា៖

307

ប្រភព៖

ស្វាយរៀង

ព័ត៌មានជាសំឡេង

(ស្វាយរៀង): អនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត អនុប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ទទួលបន្ទុកស្រុកស្វាយជ្រំ តំណាងឯកឧត្ដមអភិបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយជ្រំ ចុះធ្វើរដ្ឋបាលទៅលើទីតាំងមួយកន្លែងដែលជួលសម្រាប់ដាក់ម៉ាស៊ីនកុំព្យូទ័រភ្នាល់ស៊ីសងល្បែងអនឡាញ(មាន់ជល់) ដែលលួចលាក់បើកលេងខុសច្បាប់ គ្មានការអនុញ្ញាតិត្រឹមត្រូវ និងគ្មានអាជ្ញាប័ណ្ណ នៅក្នុងភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។


បន្ទាប់បានពីចុះធ្វើរដ្ឋបាលរួចមកដកហូតបានវត្ថុតាងមួយចំនួនរួមមាន: កុំព្យូទ័រ Laptop ១គ្រឿង ដុំTP-Link ១ និងប័ណ្ណសម្រាប់ចាក់ភ្នាល់។ បន្ទាប់ពីបានសាកសួរព័ត៌មាន និងប្រមូលបានវត្ថុតាងរួចមក ក្រុមការងារនិងកសាងសំណុំរឿងបញ្ជូនទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវីធីបន្ត៕ ដោយ:PK



dd
Bottom Ad