រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប


ត្រលប់ក្រោយ

11/01/23 08:51 AM

ចំនួនទស្សនា៖

237

ប្រភព៖

សៀមរាប

ព័ត៌មានជាសំឡេង

សៀមរាប៖ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣​ រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប តាមប្រតិទិនដែលបានគ្រោងទុកក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត អាជ្ញាធរជាតិអប្សរា លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះឱ្យសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរ ក្រុង ស្រុក។


បន្ទាប់ពីអនុម័តលេីរបៀវារៈមួយចំនួន​ ដែលបានគ្រោងរួចមក ក្នុងនោះដែរសមាជិកនៃក្រុមប្រឹក្សាខេត្ត បានធ្វើការពិនិត្យ ពិភាក្សា ព្រមទាំងបានលើកនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងការបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការកំណត់ផ្លូវឯកទិស ការរៀបចំសណ្តាប់ធ្នាប់ផ្សារលើធំថ្មីឡើងវិញ ការរៀបចំគូសគំនូសឆ្លងផ្លូវនៅតាមភ្លើងសញ្ញាចរាចរណ៍តាមគោលដៅសំខាន់ៗ ការគ្រប់គ្រងសុខសុវត្ថិភាពសណ្តាប់ធ្នាប់​ការលក់ប្រេងឥន្ធនៈ ការគ្រប់គ្រងបរិស្ថាននៅទីកន្លែងសក្ការៈព្រះអង្គចេកព្រះអង្គចម ការជួសជុលផ្លូវកូរ៉េ(ចាប់ពីផ្លូវ ៣០ម៉ែត្ររហូតដល់ផ្លូវមុខបាឡុង)​ និងការរៀបចំកែលម្អសោភ័ណភាពនៅរង្វង់មូលជ័យវរ្ម័នទី៧ និងរង្វង់មូលរំដួល។​ ជាមួយនឹងការលេីកឡេីងខាងលេី​ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងលោក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺ និងទទួលយកកិច្ចការទាំងនេះយកទៅបន្តអនុវត្តដើម្បីដោះស្រាយ។


ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានជំរុញបន្ថែមដល់មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី បន្តយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដែលឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តបានលេីកឡេីងនាពេលនេះ។ ជាមួយនេះ រដ្ឋបាលខេត្តនៅមានភាពមមាញឹកក្នុងការរៀបចំកិច្ចការផ្លាស់លំនៅឋានរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាពិសេសត្រូវរៀបចំផ្លាស់ប្តូរជីវភាពឡើងវិញ និងព្យាយាមស្វែងរកវិនិយោគិន ដើម្បីធ្វើការវិនិយោគនៅក្នុងតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង ក្នុងការបង្កើតមុខរបរបន្ថែមទៀតជូនដល់ពួកគាត់។ ដោយឡែកចំពោះដីដែលនៅទំនេរបន្ទាប់ពីបងប្អូនប្រជាពលរដ្ឋទទួលបាន រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រជុំពិភាក្សាដើម្បីរៀបចំឡើងវិញ។ ឯកត្តម អភិបាលខេត្ត បានស្នើសុំដល់អង្គប្រជុំជួយបន្តផ្សព្វផ្សាយជូនដល់ប្រជាជនក្នុងខេត្ត ដើម្បីមកទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការធ្វើអត្តសញ្ញាណប័ណ្ណ ព្រមទាំងធ្វើទុតិយតាសម្រាប់ប្រជាពលរដ្ឋដែលបានបាត់អត្តសញ្ញាណប័ណ្ណ ឬសុពលភាពសល់រយៈពេល ៩០ថ្ងៃ និងផុតសុពលភាព ដើម្បីបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាដែលប្រព្រឹត្តទៅនាពេលខាងមុខនេះ។


ឯកឧត្តម អ៊ាន ឃុន បានថ្លែងនូវអំណរគុណចំពោះគណៈអភិបាលខេត្តក្រោមការដឹកនាំរបស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំអនុវត្តកិច្ចការសំខាន់ៗជាច្រើនដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយ បញ្ហាផ្សេងៗ ព្រមទាំងសភាពការណ៍ជាក់ស្តែងដែលកើតមានឡើងក្នុងខេត្ត ពិសេសកិច្ចសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់។ ម្យ៉ាងទៀតជាមោទនភាពបន្ថែមទៀត គឺកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៣ ដែលមានលក្ខណៈល្អប្រសើរក្រៃលែង និងមានការងារមួយចំនួនទៀត។


ឯកឧត្តម​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានបន្ថែមថា​ ឆ្នាំនេះខេត្តសៀមរាបនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា​ដេីម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្រោមប្រធានបទ (ក្តីស្រមៃ និងក្តីសង្ឃឹម)​ ដេីម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបបន្ថែមទៀត៕



dd
Bottom Ad