13/01/23 09:47 AM
បន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួន នៅវេលាម៉ោង០៦ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣ នៅចំងាយប្រមាណ២០០ ម៉ែត្រចំណុចគោកដូនរីក ខាងត្បូងភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖បុរសដែលបានធ្វើអត្តឃាតខ្លួនឯងឈ្មោះសុខា សុឃួន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។បើផ្អែកតាមការបំភ្លឺពីអាណាព្យាបាល(ម្តាយ)និង បងប្អូនសាច់ញ្ញាត្តិ របស់សពបានបញ្ចាក់អះអាងថា មុនកើតហេតុជនរងគ្រោះ(សព) ធ្លាប់ទៅធ្វើការនៅប្រទេសថៃ បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ហើយបានត្រឡប់មកស្រុកវិញ ហើយប្រពន្ធរត់ចេញពីផ្ទះ ទៅខេត្តសៀមរាបវិញ ទើបជនរងគ្រោះតូចចិត្តបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្តង ។
នគរបាលបានបញ្ជាក់ថា៖ក្នុងករណីនេះក្រោយពីបានទទួលព័ត៍មានភ្លាម បានបង្កើតគណ:កម្មការធ្វើកោសល្យវិច្ច័យនិងពិនិត្យសព សមាសភាពមាន៖ អធិការរង នាយផ្នែកព្រហ្មទណ្ឌ នាយប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ លោកមេឃុំ លោកមេភូមិ គឺពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនិងករណីឃាតកម្មទេ ហើយគ្រូពេទ្យបានសន្និដ្ឋានថា ការស្លាប់របស់បុរសរូបនេះពឹតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ៕ ណុប-រក្សា(២៩០១៦)