រថយន្តហ៊ីយ៉ាន់ដាយដឹកលូ ដាច់ហ្វ្រាំងបុករៈរថយន្តព្រូស០២គ្រឿង ម៉ូតូ០១គ្រឿង និងផ្ទះ០២ល្វែង ខូចខាតធ្ងន់ តែគ្មានមនុស្សគ្រោះថ្នាក់


ត្រលប់ក្រោយ

16/01/23 10:03 AM

ចំនួនទស្សនា៖

319

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់ក៏មានរថយន្តម៉ាកCamry Prius ចំនួន០២គ្រឿង ម៉ូតូ០១គ្រឿងនិងផ្ទះចំនួន០២ល្វែង ត្រូវបានរថយន្តម៉ាកហ៊ីយិនដាយដឹកលូដាច់ហ្វ្រាំងបុករៈ បង្កឲ្យខូចខាតធ្ងន់ធ្ងរ ។ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី១៣ ខែមរា ឆ្នាំ២០២៣ លើកំណាត់ ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកជា៤ភ្លើងស្តុប ស្រុកព្រះនេត្រព្រះ ស្ថិតនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។


លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖មុនពេលកើតហេតុ មានរថយន្តម៉ាកCamry Prius ចំនួន០២គ្រឿង ក្នុងនោះ ០១គ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំ ពេញ 2AW-5040 បើកបរដោយឈ្មោះវិន សុស៊ា ភេទប្រុស អាយុ៣៧ឆ្នាំនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ០១គ្រឿងទៀត ម៉ាកCamry Prius ពណ៍ស ស្លាកលេខភ្នំពេញ 2BG-2569 បើកបរដោយឈ្មោះភិន សុដា ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងម៉ូតូ01គ្រឿងC125 ផ្លាកលេខប-មានជ័យ-1G-8970 បើកបរដោយឈ្មោះស៊ូ សំអានភេទប្រុស អាយុ៣១ឆ្នាំនៅភូមិនិមិត្តិ៣ សង្កាត់/ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។រថយន្តនិងម៉ូតូធ្វើដំណើរទិខាងលិចទៅកើតបានឈប់នៅចំណុចភ្លើងស្តុបរងចាំភ្លើងក្រហមលោត ចេញពណ៌បៃតងដើម្បីបន្តដំណើរ ស្របពេលនោះ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សដឹកលូ គ្មានផ្លាកលេខ បើកក្នុងល្បឿនយ៉ាងលឿនជាន់ហ្វ្រាំមិនជាប់ក៏ជ្រុលទៅបុករៈរថយន្តម៉ាកព្រូស០២គ្រឿងនិងម៉ូតូ០១គ្រឿងដែលឈប់នៅកន្លែងភ្លើងស្តុបរងចាំភ្លើងបៃតង រួចបានបន្តទៅបុកផ្ទះល្វែងនៅក្បែរនោះ ខូចអស់០២ល្វែងបន្ថែមទៀតទើបរថយន្តទៅណាលេងរួច ហើយអ្នកបើកបរក្រោយពីបង្កគ្រោះថ្នាក់បានបើទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លេងកើតហេតុ ។


លោកអធិការបានបញ្ជាក់ថា៖ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ខូចខាតធ្ងន់តែសម្ភារៈមាន៖ រថយន្តបង្ក០១គ្រឿង រថយន្តម៉ាកCamry Prius ចំនួន០២គ្រឿង ម៉ូតូ០១គ្រឿង និងផ្ទះ០២ល្វែង។ បច្ចុប្បន្នម្លាំងនគរបាលជំនាញចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្តបង្កនោះ មកទទទួលខុសត្រូវចំពោះមុខច្បាប់៕ ណុប-រក្សា(២៩០១៦)



dd
Bottom Ad