តំណាងរាស្រ្តខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម


ត្រលប់ក្រោយ

16/01/23 10:51 AM

ចំនួនទស្សនា៖

376

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម​ រួមមាន លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ នៃរដ្ឋសភា លោកជំទាវ ខុង ស៊ុនអេង សមាជិកាគណៈកម្មការទី៤ នៃរដ្ឋសភា លោកជំទាវ ស្រី គឹមឆយ សមាជិកាគណៈកម្មការទី១ នៃរដ្ឋសភា ឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកព្រឹទ្ធសភាភូមិភាគ២ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានក្រុមការងារ ចុះជួយឃុំទួលព្រះឃ្លាំង និងអាជ្ញាធរស្រុក បានអញ្ជើញចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន៥៥នាក់របស់​ សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង បានចុះពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៣៤៣នាក់ ស្ថិតនៅក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។


ក្នុងឱកាសនោះ​ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា បានឧបត្ថម្ភថវិកាចំនួន ១០.៩០០.០០០ រៀល និងថវិកា លោកជំទាវ លាង វួចឆេង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ចំនួន ៥០០.០០០រៀល ដោយឡែក ឯកឧត្តម ច្រឹង គឹម​ស្រ៊ាន​ សមាជិកព្រឹទ្ធសភា ភូមិភាគ២ បានផ្តល់សម្ភារៈតេស្តកូវីតរហ័សដែលជាអំណោយរបស់​ សម្ដេចវិបុលសេនាភក្ដី​ សាយ ឈុំ ប្រធានព្រឹទ្ធសភា ចំនួន១៣៦០តេស្ត​ ជូនដល់មន្ទីរពេទ្យខេត្តកំពង់ចាម ជូនដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ចំនួន១៣៥០តេស្ដ និងជូនដល់សាលាស្រុកចំនួន១០០តេស្ត​ ផងដែរ​ ៕



dd
Bottom Ad