18/01/23 12:55 PM
បាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគាររង់ចាំមុន និងក្រោយសម្រាល និងអគារលើកកំពស់សុខភាពនៃមណ្ឌលសុខភាព ស ខេង កំពីងពួយ ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
អគាររង់ចាំមុន និងក្រោយសម្រាល មានទំហំ ៩៦ម៉ែត្រការ៉េ (១៦ម៉ែត្រ x ៦ម៉ែត្រ) ចំណាយថវិកាសរុប ២៩,៣៣៣ ដុល្លាសហរដ្ឋអាមេរិក និងអគារលើកកម្ពស់សុខភាព មានទំហំ៧២ម៉ែត្រការ៉េ (១២ម៉ែត្រ x ៦ម៉ែត្រ) កម្ពស់៥.៩០ម៉ែត្រ កម្ពស់១ជាន់ ប្រក់ក្បឿង ចំណាយថវិកាសរុប ២៥,១០៥ សហរដ្ឋអាមេរិច ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ ។