ថវិកា៨លានរៀល របស់សមាគមមិត្តនគរបាលជាតិ ប្រគល់ជូនដល់ក្រុមគ្រួសារសព របស់សមាជិក មូលដ្ឋានសមាគមមិត្តនគរបាលជាតិ


ត្រលប់ក្រោយ

20/01/23 13:00 PM

ចំនួនទស្សនា៖

367

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រីវង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រគល់ថវិកាចំនួន៨លានរៀល របស់សមាគមមិត្តនគរបាលជាតិ ឧបត្ថម្ភជូនដល់ក្រុមគ្រួសារសពចំនួន០២នាក់ មាន៖១/-លោកវរសេនីយ៍ទោស៊ុយ សុគុណ នាយរងការិយាល័យសន្តិសុខផ្ទៃក្នុង ភរិយាមរណភាព ចំនួនទឹកប្រាក់២.០០០.០០០៛ ។២/-លោកស្រី សោម ភាព ភរិយាសពលោក សាន ហៀប (មន្ត្រីនគរបាលចូលនិវត្ត) ចំនួនទឹកប្រាក់ ៦.០០០.០០០៛។ ។ពិធីនេះក៏មានការចូលរួមពីលោកប្រធាន អនុប្រធានការិយាល័យ បុគ្គលិក ។


ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ក្នុងនាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសំដែងនូវការចូលរួមសោកស្តាយនិងរំលែកទុក្ខដ៏ក្រៀមក្រំជាមួយនិងក្រុមគ្រួសារសព ដែលបាត់បង់ស្វាមីនិងភរិយាជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ។


លោកឧត្តមសេនីយ៍ ស្នងការរង បានបញ្ជាក់ថា៖ ថវិកាដែលបានផ្តល់ជូននេះ គឺជាថវិការបស់សមា គមមិត្តនគរបាលជាតិ តាមលក្ខន្តិកៈរបស់សមាគម គឺ មន្ត្រីជាសមាជិក សមាជិកាមរណភាព ទទួលបាន ថវិកាឧបត្ថម្ភចំនួន៦.០០០.០០០រៀល ស្វាមីឬភរិយារបស់សមាជិក ទទួលបានថវិកាឧបត្ថម្ភចំនួន ២.០០០.០០០រលផងដែរ ៕ ណុប-រក្សា(២៩៩០១៦)



dd
Bottom Ad