កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត២០២៣-២០២៥


ត្រលប់ក្រោយ

23/01/23 15:23 PM

ចំនួនទស្សនា៖

196

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ខេត្តកណ្តាល៖ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានជំរុញដល់ អាជ្ញាធរក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវបន្តកៀរគរថវិកាពីប្រភពនានាជួយគាំទ្រគម្រោងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុកនិង ឃុំសង្កាត់ដែលបានស្នើឡើងក្នុងគោលដៅអភិវឌ្ឍន៍ឲ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀត ឆ្លើយតប​ទៅនឹងសេចក្តីត្រូវការ​របស់​​ប្រជាពលរដ្ឋ និងជួយពន្លឿន កិច្ចអភិវឌ្ឍន៍​ខេត្តកណ្តាល​ស្របតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ​ជូនប្រជាពលរដ្ឋ។


ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត២០២៣-២០២៥ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ទីរជុំវិញខេត្ត។


ឯកឧត្ដមបានបញ្ចាក់ថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងផ្តល់ឱកាសជូនសមានិកអង្គប្រជុំ ចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែម ទៅលើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ទាំងខ្លឹមសារ និងទិន្ន័យឲ្យកាន់តែមានភាពត្រឹមត្រូវ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព។


បន្ថែមពីលើនេះ ឯកឧត្ដមគូសបញ្ជាក់ដែរថា សេចក្តីព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល គឺជាប្រយោជន៍សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងចូលរួមគាំទ្រដល់កម្មវិធីវិនិយោគរបស់ឃុំ-សង្កាត់ ដែលជាគម្រោងអាទិភាពគាំទ្រពីលទ្ធផលសិក្ខាសាលាសមាហរណកម្មផែនការឃុំសង្កាត់ ថ្នាក់ក្រុង-ស្រុក របស់ខេត្ត និងការគាំទ្រ ពីមន្ទីរវិស័យ អង្គការនានា និងវិស័យឯកជន សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានប្រសើរឡើង។


លោក ម៉ីន ឈុន ប្រធានមន្ត្រីផែនការខេត្តកណ្ដាល បានឲ្យដឹងថា គម្រោងសកម្មភាពកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៣-២០២៥ សរុបមានចំនួន ៥១០គម្រោង។ បន្ទាប់ពីវេទិកាពិគ្រោះយោបល់គម្រោង៣៤២ ត្រូវបានទទួលការសន្យាគាំទ្រដែល ក្នុងនោះគម្រោងដែលត្រូវអនុវត្តឆ្នាំ២០២៣ មាន ២២៦គម្រោង ដោយឡែកគម្រោងសកម្មភាពអាទិភាព ដែលមិនទាន់មានថវិកាគាំទ្រមាន​​​​​​​​​​​​​ចំនួន ១៦៨គម្រោង។



dd
Bottom Ad