គ្រួសាររងគ្រោះដោយសារអគ្គីភ័យ ១ គ្រួសារ នៅក្រុងស្វាយរៀង បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង


ត្រលប់ក្រោយ

26/01/23 10:20 AM

ចំនួនទស្សនា៖

206

ប្រភព៖

ស្វាយរៀង

ព័ត៌មានជាសំឡេង

សាខា ក្រកក ខេត្តស្វាយរៀង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយឲ្យបានទាន់ពេលវេលា បន្ទាប់ទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ស្តីពីករណីប្រជាពលរដ្ឋរងគ្រោះដោយសាអគ្គីភ័យ នៅថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មករា ឆ្នាំ ២០២៣ ក្រុមការងាសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះ ដោយសារអគ្គីភ័យ ១ គ្រួសារ ដែលរងគ្រោះកាលពីថ្ងៃ ពុធ ទី ២៥ ខែ មករា ឆ្នាំ ២០២៣ វេលាម៉ោង១០ និង០០នាទី របស់ឈ្មោះ ឈឿង ឆូយ ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបរលក់ឥវ៉ាន់ចាប់ហ៊ួយ (ផ្ទះថ្មបេតុង កំពស់ ១ជាន់ ទាំងជាន់ផ្ទាល់ដី ចំនួន ០២ ល្វែង ទំហំ ៧.៥x២០ ) បណ្តាលឲ្យឆេះផ្ទះ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ មូលហេតុ ឆ្លងចរន្តអគ្គិសនី ស្ថិតភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ ដោយមានការសហការជាមួយកម្លាំងការិយាល័យជំនាញ កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល និងបងប្អូនប្រជាពលរដ្ឋ ធ្វើការអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ រថយន្ត រលត់ទាំងស្រុងនៅវេលាម៉ោង ១១ និង៤០នាទី ។


អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ មី ១ កេសត្រីខ ១ យួ ទឹកស៊ីអ៊ីវ ១ យួ កន្ទេលបត់ ១ ឃីត ១ កញ្ចប់(មុង ១ ភួយ ១ ក្រមា ១ សារុង ១) ថវិកា ៤០ ម៉ឺន រៀល ។



dd
Bottom Ad