គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣


ត្រលប់ក្រោយ

26/01/23 16:15 PM

ចំនួនទស្សនា៖

381

ប្រភព៖

កំពង់ចាម

ព័ត៌មានជាសំឡេង

កំពង់ចាម៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ រៀបចំនៅនៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស្រីកានឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ដោយមានការការអញ្ជើញចូលរួមពី លោកជំទាវ អនហេងលក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ព្រមទាំង លោក លោកស្រី ប្រធានមន្ទីរ អង្គភាព លោក លោកស្រីជាសមាជិក សមាជិកា គ.ក.ស.ក ក្រុង ស្រុក និង គ.ក.ន.ក ឃុំ សង្កាត់ ជាច្រើននាក់ ផងដែរ ។


នាឱកាសនោះ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ បានលើកឡើង អំពីផែនការសកម្មភាព និងថវិកាមួយចំនួន ដែលជាត្រីវិស័យសម្រាប់ដំណើរការ របស់ គ.ក.ស.ក ខេត្ត ប្រចាំត្រីមាស និងឆ្នាំ ដើម្បី លើកកម្ពស់យេនឌ័រ តម្រូវការស្រ្តី យុវវ័យ និងកុមារ និងសេវាសង្គមពាក់ព័ន្ធ។ ក្នុងនោះដែរ លោកជំទាវបានអំពាវនាដល់សមាជិក ដែលពាក់ព័ន្ធទាំងអស់ រួមមានស្រ្តីនិងបុរស សូមចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់យេនឌ័រ ទាំងអស់គ្នា ។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្រី កានឿន បានមានប្រសាសន៍ថា កិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលអនុវត្តការងារ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ ខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២២ បានឆ្លុះបញ្ចាំងពីលទ្ធផលសកម្មភាព អនុវត្តកាងារ តួនាទី ភារៈកិច្ច របស់ គ.ក.ស.ក ខេត្ត ដើម្បី លើកកម្ពស់ការពិនិត្យ លើបញ្ហាពាក់ព័ន្ធ និងសមភាពយេនឌ័រ បញ្ហាស្ត្រី យុវជន និងកុមារ ព្រមទាំង សេវាសង្គមពាក់ព័ន្ធ ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដែលគាំទ្រដោយមូនីធិរដ្ឋបាលខេត្ត ។


ក្នុងឱកាសនោះដែរ ឯកឧត្តម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ទៅដល់សមាជិក និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំថ្ងៃនេះ ជាពិសេស យើងបានធ្វើការឆ្លះបញ្ចាំងអំពីសមិទ្ធផលនានា រយៈពេលមួយឆ្នាំ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម រួមជាមួយនឹងការលើកឡើងនូវទិសដៅ សម្រាប់អនុវត្ត នាឆ្នាំបន្តទៀត ផងដែរ ៕



dd
Bottom Ad