ក្រុមការងារអ្នកម្ដាយមនុស្សធម៌ បានចុះទៅខេត្តបាត់ដំបងប្រគល់ម៉ូតូដល់សិស្សនិទេស A និងជូនដំណោយដល់ពលរដ្ឋ ៥០០ គ្រួសារ


ត្រលប់ក្រោយ

31/01/23 11:43 AM

ចំនួនទស្សនា៖

261

ប្រភព៖

បាត់ដំបង

ព័ត៌មានជាសំឡេង

បាត់ដំបង៖ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ក្រុមការងារអ្នកម្ដាយមនុស្សធម៌ដែលដឹកនាំដោយ

លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយស និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំង ឯកឧត្តម ស សុខា និងលោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង បានអញ្ជើញប្រគល់ម៉ូតូជូនសិស្សនិទ្ទេស A និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ក្រោយពីសិក្សាអនុស្សទាំងនោះបានប្រឡងចប់និងទទួលបាននិទ្ទេស A នាពេលកន្លងមកថ្មីៗ នៅក្នុងឆ្នាំសិក្សា ២០២១-២០២២។


វិធីផ្ដល់រង្វាន់ជាម៉ូតូជូនដល់សិស្សនិទ្ទេស A និងចែកជូនអំណោយដល់ពលរដ្ឋចំនួន ៥០០ គ្រួសារនេះដែរធ្វើឡើងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ការផ្ដល់អំណោយដល់សិស្សជាប់និទ្ទេស A ក្នុងខេត្តបាត់ដំបង ដោយសិស្សម្នាក់ទទួលបានម៉ូតូចំនួនមួយគ្រឿង និងមួកសុវត្ថិភាពចំនួន១។ ចំណែកប្រជាពលរដ្ឋជួបការខ្វះខាតក្នុងជីវភាពទាំង ៥០០គ្រួសារ ក្នុងក្រុងបាត់ដំបង ក្នុង១គ្រួសារទទួលបានអង្ករចំនួន៥០គីឡូក្រាម ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ មីចំនួន ១កេស និងថវិកាចំនួន ៥០ ០០០រៀល។


ក្នុងពិធីដ៏វិសេសវិសាលនោះដែរ ឯកឧត្តម ស សុខា មានប្រសាសន៍លើកឡើងថា គិតចាប់ពីឆ្នាំ២០១៤មក គឺមានរយៈពេលជិត១០ឆ្នាំហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមធ្វើកំណែទម្រង់ទៅលើវិស័យអប់រំ ពិសេសការរឹតបន្តឹងការពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ ជិត១០ឆ្នាំមកនេះ យើងបានឆ្លងកាត់នូវឧបសគ្គ និងបទពិសោធជាច្រើនដែលជាមេរៀនដ៏ល្អសម្រាប់អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ដើម្បីឈានទៅបណ្តុះបណ្តាលធនធានមនុស្សពោរពេញដោយសមត្ថភាព ពិសេសអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសរីកចម្រើនដទៃទៀតនៅលើពិភពលោក។


សូមជម្រាបផងដែរ ឯកឧត្តម ស សុខា បញ្ជាក់ជូនថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកបានយកចិត្តទុកដាក់ខ្លាំងបំផុតទៅលើគ្រប់វិស័យ ជាពិសេសគឺវិស័យអប់រំដែលជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សឲ្យកាន់តែសម្បូរនៅកម្ពុជាបន្ថែមទៀត ព្រោះថាប្រទេសជាតិមួយដែលមានការអភិវឌ្ឍរីកចម្រើនទៅមុខបានលឿន លុះត្រាតែប្រទេសនោះសំបូរទៅដោយធនធានមនុស្សពិតប្រាកដ ជាពិសេសនៅក្នុងសម័យជឿនលឿនបច្ចេកវិទ្យាឌីជីថលនេះផ្ទាល់តែម្ដង៕ អត្ថបទ: ប្រសិទ្ធ



dd
Bottom Ad