លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ និងពង្រឹងបច្ចេកទេសការងារព្រំដែនដល់កម្លាំងវរ:ទាំង៤


ត្រលប់ក្រោយ

07/02/23 10:48 AM

ចំនួនទស្សនា៖

441

ប្រភព៖

បន្ទាយមានជ័យ

ព័ត៌មានជាសំឡេង

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ ចំពោះមុខ និងពង្រឹងបច្ចេកទេសការងារព្រំដែន ដល់កម្លាំងវរះសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នៅស្នងការដ្ឋាននគរបាលខេត្ត។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងផែនជំនាញ លោកមេបញ្ជាការវរះសេនាតូចការពារព្រំដែនគោកទាំង៤ លោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញដល់កងកម្លាំងនគរបាលទាំងអស់ត្រូវគោរពវិន័យ អនុវត្តតួនាទី ភារកិច្ចឲ្យបានល្អ។ -ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងទំនិញគេចពន្ធគ្រប់ប្រភេទ -ត្រូវពង្រឹងការងារយាមល្បាតជាប្រចាំ -ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង ត្រៀមអន្តរាគមន៍បង្ក្រាបរាល់បទល្មើសផ្សេងៗ និងគ្រោះអគ្គីភ័យក្នុងរដូវប្រាំង តាមមូលដ្ឋាននិងភូមិសាស្ត្រដែលកម្លាំងទាំងអស់ឈរជើងគ្រប់គ្រង៕ អត្ថបទ សំណាង រូបភាព រក្សា



dd
Bottom Ad