08/02/23 13:17 PM
ព័ត៌មានជាសំឡេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានណែនាំ និងផ្ដល់ការលេីកទឹកចិត្ត ដល់ប្រជាការពារទាំងអស់ ចូលរួមសាមគ្គីភាព និងអនុវត្តតួនាទីភារកិច្ច ដេីម្បី ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែល្អប្រសើរ ថែមទៀត ។ ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងណែនាំយ៉ាងដូច្នេះ នាឱកាសអញ្ជេីញក្នុងពិធីសំណេះសំណាល និងផ្តល់សម្ភារៈ ឯកសណ្ឋាន ជូនប្រជាការពារ ចំនួន ៣០៦នាក់ នៅក្នុងសង្កាត់ ទាំង៤ ក្រុងកំពង់ចាម ដែលរៀបចំនៅសាលសាលាខេត្ត នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។ ពិធីនេះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម អភិបាលរងខេត្ត ឯកឧត្ដម ប្រធានសាលាដំបូងខេត្តកំពង់ចាម និងឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងបងប្អូនប្រជាការពារនៅក្នុងសង្កាត់ទាំង ៤ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនអ្នក ផងដែរ។
ឯកឧត្តម អភិបាល ខេត្តកំពង់ចាម បានបន្ថែមទៀតថា ក្នុងនាមជាប្រជាការពារ នៅតាមភូមិឃុំសង្កាត់ ត្រូវធ្វេីខ្លួនយ៉ាងណា ឲ្យក្លាយជាគំរូល្អ ដល់ប្រជាពលរដ្ឋទូទៅ និងរួមសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនីមួយៗ អាជ្ញាធរ ក្នុងកិច្ចការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេស ការចូលរួម អនុវត្តវិធានការទប់ស្កាត់អំពេីប្លន់ លួចឆក់ និងបទល្មេីសផ្សេងៗ ដើម្បី ភូមិ ឃុំមានសុវត្ថិភាព និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋ សហគមន៍ ក៏ដូចជាសង្គមជាតិ ផងដែរ ។
យកឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម ក៏បានលេីកទឹកចិត្ត ដល់ប្រជាការពារទាំងអស់ ដែលខិតខំបំពេញតួនាទីដោយស្ម័គ្រចិត្ត លះបង់ កម្លាំងកាយ កម្លាំងចិត្ត បន្តការគាំទ្រ និងអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ររបស់រាជរដ្ឋាភិបាល ជាពិសេស ការចូលរួមទាំងអស់គ្នា ដើម្បី បង្ក្រាបរាល់បទល្មេីសនានា ឲ្យខានតែបាន ។ ពីព្រោះថា កម្លាំងប្រជាការពារ ក៏ជាអ្នកការពារសុខសវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងចូលរួមចំណែកផ្សព្វផ្សាយ បង្ការការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលនូវជម្ងឺកូវីដ១៩ បម្លែងថ្មី កុំរាលក្នុងសហគមន៍ ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានស្នេីដល់គ្រប់មន្ត្រីនគរបាល និងកម្លាំងប្រជាការពារទាំងអស់ ត្រូវតែការពារសុខសន្តិភាព ដែលកំពុងមាន នាពេលបច្ចប្បន្ន និងរៀបចំសណ្តាប់ធ្នាប់ ក្នុងដំណេីរការបោះឆ្នោតឲ្យរលូត ជាពិសេស នាថ្ងៃខាងមុខនេះកម្ពុជា គឺជាម្ចាស់ផ្ទះកីឡាស៉ីហ្គេម ផងដែរ ៕