08/02/23 13:45 PM
បន្ទាយមានជ័យ ៖ មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់ ដែលជំងឺត្រូវសម្រាកព្យាបាលនៅផ្ទះ បានទទួលអំណោយឧបត្ថម្ភ ជាថវិកា និងគ្រឿងបរិភោគ ពីលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខណៈសុំច្បាប់សម្រាកព្យាបាលនៅផ្ទះ ។
ការនាំអំណោយសួរសុខទុក្ខនេះប្រព្រឹត្តទៅនាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី សុវណ្ណ នាយរងប៉ុស្តិ៍ តំណាងលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយបានដឹកនាំមន្ត្រីនគរបាលចំនួន០៤នាក់ នាំយកថវិកា និងគ្រឿងបរិភោគមួយចំនួន ជូនដល់លោកវរសេនីយ៍ឯក សុខ សំអាន ដែលមានជំងឺស្ទះសរសៃរឈាមបេះដូង កំពុងសម្រាកព្យាបាលនូវគេហឋាន ផ្ទះលេខFT33 ផ្លូវFT បុរីចតុមុខគំរោងទី2 ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
អំណោយដែលត្រូវបាន នាំយកប្រគល់ជូន រួមមាន ៖ ថវិកា ជាប្រាក់ដុល្លារចំនួន ១,០០០ ដុល្លារ, ប្រាក់បាតចំនួន ១៨,៧០០ បាត, ប្រាក់រៀលចំនួន ១,២១៥,០០០ រៀល, ទឹកដោះគោឆៅ ១កេស,ទឹកត្រចៀកកាំ ២កេស,ទឹកសុទ្ធ ៧កេស ។
សូមបញ្ជាក់ថា ជានិច្ចកាលលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តែងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មន្ត្រីនគរបាលក្រោមឱវាទ ដោយតែងឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន និងថវិកាចូលរួមពីមិត្តនគរបាល រួមទាំងគ្រឿងឧបភោគបរិភោគ ជូនដល់មន្ត្រីនគរបាលក្រោមឱវាទ ដែលជួបការលំបាក និងមានជំងឺដង្កាត់ផ្សេង ៗ ដោយមិនទុកឲ្យមន្ត្រីក្រោមឱវាទណាម្នាក់ ជួបការលំបាកដោយគ្មានការយកចិត្តទុកដាក់នោះឡើយ ៕