09/02/23 09:54 AM
ព័ត៌មានជាសំឡេង
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រីវង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ រួមដំណើរដោយលោកឧត្តមសេនីយ៍ត្រី ជុន លាង ស្នងការរង នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦.០០០.០០០៛(ប្រាំមួយលានរៀលគត់) ថវិកាចូលរួមបុណ្យរបស់ស្នងការនគរបាលខេត្ត ទឹកប្រាក់៣.០០០.០០០៛(បីលាន រៀលគត់) ជូនដល់គ្រួសារសពលោកអនុសេនីយ៍ឯក ស៊ុន សុធារិទ្ធ អត្តលេខ ៣៥៩៤៦ នាយរងប៉ុស្តិ៍វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២៣និង០០នាទីដោយជំងឺដាច់សរសៃរឈាមខួរក្បាល។ សពលោកអនុសេនីយ៍ឯក ស៊ុន សុធារិទ្ធ ត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិ សាមគ្គី ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងពីធីមរណៈទុក្ខដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានពាំនាំការចូលរួមសោកស្តាយ និងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព ពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ និង ក្នុងនាមលោកផ្ទាល់ ចំពោះការបាត់បង់ស្វាមី ឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដែលធ្លាប់ផ្តល់នូវព្រហ្មវិហារធម៌ក្នុងក្រុមគ្រួសារនាគ្រាកន្លងមក ។ មួយវិញទៀត ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និយាយជារួមនិងនិយាយដោយឡែក អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ មន្ត្រីនគរ បាលជាតិ០១រូប ដែលធ្លាប់មានស្នាដៃល្អ ក្នុងភារកិច្ចបំរើជាតិមាតុភូមិនាគ្រាកន្លងមក ។
លោកឧត្តមសេនីយ៍ ស្នងការរង បានជំរាបជូនក្រុមគ្រួសារសពបញ្ជាក់ថា ចំពោះថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦លានរៀល ដែលត្រូវប្រគល់ជូននោះ នៅមិនទាន់បាននោះទេ តែដោយការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដឹងពីគុណបំណាច់របស់លោក អនុសេនីយ៍ឯក ស៊ុន សុធារិទ្ធ ដែលបានខិតខំបំរើបំពេញភារកិច្ចកន្លងមក លោកឧត្តមសេនីយ៍ស្នងការ បានដោះស្រាយថវិកាមុនចំនួន៦លានរៀល ដើម្បីឲ្យលោកយកមកប្រគល់ជូនក្រុមគ្រួសារចំណាយក្នុងពេលរៀបចំក្នុងពិធីបុណ្យសពឲ្យបានសមរម្យ និង ថវិកាចំនួន៣លានរៀលទៀតនេះ គឺជាថវិការបស់ស្នងការដ្ឋាននគរបាលខេត្ត ចូលរួមក្នុងកម្មវិធីបុណ្យសពនេះផងដែរ៕
ណុប-រក្សា(២៩០១៦)