10/02/23 12:17 PM
បន្ទាយមានជ័យ៖ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ រួមដំណើរដោយឯកឧត្តម ហ៊ូ ប៊ុនសេង ទីប្រឹក្សា ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មាន៖ អង្ករចំនួន២៥គ.ក្រ ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ ត្រីខ០១យួរ មី០១កេស សារុង០២និងថវិកាចំនួន២លានរៀល ទៅឧបត្ថម្ភដល់លោកវរសេនីយ៍ទោ ចេក ឈុន នាយការិយាល័យ រដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានទីលំនៅ ភូមិសែសិនសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
នាឱកាសនោះ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ដោយពិនិត្យឃើញពីការយកចិត្តទុកបំពេញការងារបានល្អប្រសើរ ហើយនៅពេលនេះ លោកវរសេនីយ៍ទោ ចេក ឈុន កំពុងតែធ្វើផ្ទះជួបនៅបញ្ហាខ្វះខាត ឯកឧត្តម បានជួយឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន២លានរៀល សម្រាប់ធ្វើផ្ទះរស់នៅឲ្យបានសមរម្យ ។
នាឱកាសនោះ លោកវរសេនីយ៍ទោ ចេក ឈុន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ដែលបានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាដល់ក្រុមគ្រួសាររបស់លោក ដែលកំពុងខ្វះខាត ៕ ណុប រក្សា(២៩០១៦)