ប្រជុំពិនិត្យពិភាក្សាលើការតែងតាំងប្រគល់ភារកិច្ចនិងការផ្លាស់ប្ដូរកន្លែងធ្វើការងារមន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង


ត្រលប់ក្រោយ

16/02/23 12:34 PM

ចំនួនទស្សនា៖

292

ប្រភព៖

ស្វាយរៀង

ព័ត៌មានជាសំឡេង

(ខេត្តស្វាយរៀង): នៅរសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៣ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើការតែងតាំងប្រគល់ភារកិច្ចនិងការផ្លាស់ប្ដូរកន្លែងធ្វើការងារមន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង ដែលពិធីនេះបានប្រព្រឹត្តនៅសាលប្រជុំរបស់មន្ទីរសុខាភិបាលខេត្ត។


នៅក្នុងឱកាសនោះលោក អភិបាលរងខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ជាទូទៅការផ្លាស់ប្ដូរក្តីការតែងតាំងមុខតំណែងរបស់មន្ត្រីរាជការក្តី វាជាកិច្ចការធម្មតាទៅតាមតម្រូវការចាំបាច់របស់ស្ថាប័ននីមួយៗ ក៏ដូចជាទៅតាមស្ថានភាពរបស់គ្រួសារផងដែរ។


លោកអភិបាលរងខេត្ត ក៏សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិការ ឆន្ទៈ ក្រមសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ផែនការយុទ្ធសាស្រ្ដរបស់ក្រសួង ទិសដៅការងាររបស់រដ្ឋបាលខេត្ត និងផែនការការងាររបស់មន្ទីរ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ។


លោក ម៉ែន អេង ក៏បានធ្វើការក្រើនរំលឹក ចំពោះអស់លោក លោកស្រី ដែលត្រូវបាន ផ្លាស់ប្តូរមកបម្រើការងារកន្លែងថ្មីត្រូវបន្តការសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពដែលជាបច្ច័យជួយជំរុញនូវកំណើនកំណើនសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម និងសូមយកឱកាសនេះ ជូនពរឲ្យលោកទទួលបាននូវជោគជ័យ និងសម្រេចបាននូវស្នាដៃ លទ្ធផល និងសមិទ្ធផលល្អៗបន្ថែមទៀតក្នុងមុខនាទីនេះនៅកន្លែងថ្មីនាពេលខាងមុខ ដើម្បីបម្រើឲ្យឧត្ដមប្រយោជន៍ជាតិ និងប្រជាជន ។


សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំនេះក៏មានការពិនិត្យលើសំណើការសុំផ្លាស់ប្ដូរកន្លែងធ្វើការរបស់មន្ត្រីរាជការរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង ទាំងអស់ចំនួន ៩នាក់ នៅក្នុងនោះសុំទៅក្រៅខេត្ត១នាក់៕ ដោយ:PK



dd
Bottom Ad