ឯកឧត្តម ងី ច័ន្ទ្រផល​ អញ្ជើញ​បេីកសិក្ខាសាលា​ បូកសរុបលទ្ធផល និងការពិគ្រោះយោបល់អំពីការផ្តល់សេវារដ្ឋបាល​ និងសម្រុះសម្រួលពាក្យបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០១៨-២០២៣)​


ត្រលប់ក្រោយ

17/02/23 08:35 AM

ចំនួនទស្សនា៖

300

ប្រភព៖

បន្ទាយមានជ័យ

ព័ត៌មានជាសំឡេង

បន្ទាយមានជ័យ​ ៖​ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញ​ជាអធិបតី​ភាព​បើកសិក្ខាសាលា​ បូកសរុបលទ្ធផល និងការពិគ្រោះយោបល់អំពីការផ្តល់សេវារដ្ឋបាល​ និងសម្រុះសម្រួលពាក្យបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០១៨-២០២៣)​ មានរយៈពេល២ថ្ងៃពេញ​ (ថ្ងៃទី១៦-១៧​ ខែកុម្ភៈ​)ដោយមានការអញ្ជេីញចូលរួម​ ពីសំណាក់ប្រតិភូអមដំណេីរ ក្រសួង​ ស្ថាប័នពាក់ព័ន្ធ​ ឯកឧត្តម​ ខេង​ ស៊ុម​ ប្រធានក្រុមប្រឹក្សាខេត្ត​បន្ទាយមានជ័យ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ លោក លោកស្រីនាយករដ្ឋបាល នាយករងរដ្ឋបាលរាជធានី ខេត្ត ប្រធាន អនុប្រធាន អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ប្រធានការិយាល័យច្រកចេញក្រុង-ស្រុក​ ខណ្ឌ ចំនួនជាង៥០០នាក់​ ធ្វេីឡេីងនៅសាលប្រជុំធំ សាលាខេត្ត​ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។​


មានមតិចូលរួម​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានក៏បង្ហាញពីមោទនភាពក្រៃលែងដែលក្រសួងមហាផ្ទៃបានសម្រេចជ្រើសរើសយកខេត្តបន្ទាយមានជ័យ ទទួលធ្វើជាម្ចាស់ផ្ទះ និងរៀបចំសិក្ខាសាលាបូកសរុប និងការ ពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ​ ដែលមានសមាសភាពមកពីរាជធានី-ខេត្ត​ ទាំង២៥បានចូលរួម។

ឯកឧត្តម​ អ៊ុំ​ រាត្រី​ ក៏បានបង្ហាញពីប្រវត្តិ​ និងវឌ្ឍនៈភាពបស់ខេត្ត​ ដោយឯកឧត្តម​បានបញ្ជាក់ថា​ ៖​ ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេស ដែលបានចាប់បដិសន្ធិនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៨ មានចម្ងាយ៣៦០គីឡូ​ម៉ែត្រ​ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសថៃឡង់ដ៏ប្រវែង១៥៣គម និងមានច្រកទ្វារអន្តរជាតិចំនួន២ គឺ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកអន្តរជាតិស្ទឹងបត់(បានបើកដំណើរការបណ្តោះអាសន្ន) និងច្រកតំបន់ចំនួន២ គឺច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ និងច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន។


មានប្រសាសន៍បេីក​សិក្ខាសាលា​ ឯកឧត្តម​ ងី​ ច័ន្ទ្រផល​ បានឱ្យដឹង​ថា​ ៖​ ការរៀបចំឱ្យមានសិក្ខាសាលាបូកសរុបលទ្ធផល និងនិងការពិគ្រោះយោបល់អំពីការផ្តល់សេវារដ្ឋបាល ការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលនេះជាផ្នែកមួយនៃការផ្ដល់ការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្ត​ ការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ លទ្ធផលដែលទទួលបានពីការពិភាក្សា និងការចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលា​ គឺជាធាតុចូលដ៏សំខាន់ សម្រាប់ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការពិចារណាក្នុងការរៀបចំលិខិតបទដ្ឋាន គោលការណ៍ណែនាំ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត។


ជាមួយ​គ្នានោះ​ ឯកឧត្តម​ អរគុណចំពោះថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ​ ដែគូអភិវឌ្ឍ ដូចជា អង្គការGIZតាមរយៈគំម្រោងISD អង្គការ Action Aid កម្ពុជា និងអង្គការតម្លាភាពកម្ពុជា ដែលផ្ដល់ការគាំទ្រដល់ ការរៀបចំសិក្ខាសាលាបូកសរុបនេះ ក៏ដូចជាការចូលរួមចំណែកនា ពេលកន្លងមក ក្នុងការងារកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល កម្ពុជា៕​ ណុប រក្សា(29016)



dd
Bottom Ad