អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល ជាមួយបងប្អូនប្រកបរបររត់ម៉ូតូកង់បី និងរត់ម៉ូតូឌុប ដែលបានចូលរួមបរិចាគឈាម ក្នុងថ្ងៃបុណ្យទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ


ត្រលប់ក្រោយ

17/02/23 08:38 AM

ចំនួនទស្សនា៖

212

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ខេត្តកណ្តាល៖ មានប្រសាសន៍ សំណេះសំណាល សាកសួរសុខទុក្ខ ជាមួយបងប្អូនប្រកបរបររត់ម៉ូតូកង់បី និងរត់ម៉ូតូឌុល ចំនួន ៦៤នាក់ ដែលបានចូលរួមបរិចាគឈាម ក្នុងថ្ងៃបុណ្យទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ នៅរសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច ទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ។


ឯកឧត្តមបានបញ្ជាក់ជូន ដល់បងប្អូនអ្នករត់ម៉ូតូកង់បី និងម៉ូតូឌុបទាំងអស់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តចតេជោ ហ៊ុន សែន និងនយោបាយ ឈ្នះ ឈ្នះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស កត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ បានជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ បានផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាមានភាពងាយស្រួលក្នុងការប្រកបមុខរបរប្រចាំថ្ងៃ មានជីវភាពធូរធារ ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ភាពរីកចំរើន និងការអភិវឌ្ឍ ទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តក៏បានជួយភ្ជាប់ Join Chanel Telegram របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានព័ត៌មាន និងសកម្មភាពការងារផ្សេងៗ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដល់បងប្អូនអ្នករត់ម៉ូតូកង់បីទាំងអស់ផងដែរ។


សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភ ដល់បងប្អូនប្រកបរបររត់ម៉ូតូកង់បី និងរត់ម៉ូតូឌុបទាំង ៦៤នាក់ ក្នុង១នាក់ ទទួលបាន អង្ករ២០kg មី១កេស ត្រីខកំប៉ុង១យួរ ទឹកសុទ្ធ១កេស និងថវិកា ៥ម៉ឺនរៀល។



dd
Bottom Ad