រដ្ឋបាលខេត្តប៉ៃលិនប្រកាសជួយសម្របសម្រួលជាមួយក្រុមហ៊ុនសម្ងួតផ្លែស្វាយនិងផ្លែមៀនប៉ៃលិនដើម្បីប្រមូលទិញពីកសិករនិងត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់បន្ថែម


ត្រលប់ក្រោយ

17/02/23 13:14 PM

ចំនួនទស្សនា៖

269

ប្រភព៖

ប៉ៃលិន

ប៉ៃលិន៖ លោកជំទាវបានស្រីមុំអភិបាលខេត្ត បានប្រកាសជូនដំណឹងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានផ្លែស្វាយកែវរមៀតនិងផ្លែមៀនប៉ៃលិនសូមយកទៅលក់នៅរោងចក្រសម្ងួតដែលមានទីតាំងនៅភូមិអូររអិលឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។


ជាមួយគ្នារោងចក្រសម្ងួតផ្លែមៀន និង សម្ងួតផ្លែស្វាយផងដែរក៍ត្រូវការជ្រើសរើសកំលាំងពលកម្មបំរើការងារជាច្រើននាក់ផងដែរ។ម្យ៉ាងទៀតបើបងប្អូនណា មានចំការ ស្វាយ និង ផ្លែមៀន មិនទាន់រកទីផ្សារលក់ចេញ ក៍អាចទំនាក់ទំនងលេខខាងលើ សំរាប់ជួយសម្របសម្រួល ជួយបងប្អូនបាន ព្រោះបច្ចុប្បន្ន រោងចក្រកំពុងតំរូវការជាច្រើន។


សូមបងប្អូនអាចទំនាក់ទំនងក្រុមការងារសាលាខេត្តប៉ៃលិនតាមរយៈលេខទូរសព្ទ :-កញ្ញា មូល វន្នី 092900847

-លោក ស្រេង វិច្ចិកា 090877677 ខាងក្រុមការងារជួយសម្របសម្រួលជាមួយក្រុមហ៊ុនជូនបងប្អូនដោយឥតគិតថ្លៃ៕



dd
Bottom Ad