សិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយ ជាតិគាំពារ និងអភិវឌ្ឍកុមារតូចក្នុងវិស័យព័ត៌មាន


ត្រលប់ក្រោយ

22/02/23 10:35 AM

ចំនួនទស្សនា៖

217

ប្រភព៖

ប៉ៃលិន

ខេត្តប៉ៃលិន៖នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ មានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិគាំពារ និងអភិវឌ្ឍកុមារតូចក្នុងវិស័យព័ត៌មានក្រោមអធិបតីភាពឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកសោ សុវណ្ណ អភិបាលរងខេត្ត លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ទីរព័ត៌មានបណ្តាខេត្តនានាមួយចំនួន ថ្នាក់ដឹកនាំមន្ទីរ ជុំវិញខេត្ត នឹងមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តជាច្រើនរូប ។


មានប្រសាសន៍ស្វាគមន៍ លោក យូ ពៅ ប្រធានមន្ទីរ ព័ត៌មានខេត្តប៉ៃលិន បានសម្តែងការសាទរចំពោះវត្តមា នប្រតិភូក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ដែលបានអញ្ជើញមកពីបណ្តាខេត្តមួយចំនួន និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។ លោកប្រធានមន្ទីរក៏បានជម្រាបជូនអំពីរចនាសម្ព័ន្ធក្នុងអង្គភាព នៃមន្ទីរព័ត៌មានខេត្តព្រមទាំងសកម្មភាពនៃការអនុវត្តជាប្រចាំនៅក្នុងអង្គភាព។


លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុង ការក្រេបយកនូវចំណេះដឹងអំពីសេវាគាំពារ និងការអភិវឌ្ឍកុមារតូចចាប់ពីក កំណើតរហូតដល់អាយុ ក្រោម០៦ឆ្នាំព្រមទាំងការទទួលបាននៅសេវាថែទាំ សុខភាពរបស់មាតា និងដំណោះស្រាយនានាចំពោះការ ប្រឈមរបស់កុមារតូច និងមាតាចាប់ពីមានផ្ទៃពោះរហូត ដល់សម្រាល។ លោកក៏បានបន្ថែមទៀតថា កុមារតូចចាប់ពីថ្ងៃសម្រាល រហូតដល់ថ្ងៃសិក្សាគឺមានការអភិវឌ្ឍន៍ ផ្នែករាងកាយចំណេះដឹង និងប្រាជ្ញាស្មារតី និងអារម្មណ៍។


មានប្រសាសន៍បើកសិក្ខាសាលាឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មានបានបញ្ជាក់ថា កុមារចាប់តាំងពីចាប់កំណើត រហូតដល់ពេលប្រសូត និងដល់អាយុក្រោម ០៦ឆ្នាំគឺទាមទារឲ្យមានការថែទាំយកចិត្តទុកដាក់ពីសំណាក់ ឪពុកម្តាយ ដើម្បីបង្កើនភាពស្និតស្នាលនឹងមានភាពរឹងម៉ាំផ្នែកអារម្មណ៍បញ្ញាស្មារតី ទាំងនេះគឺការចាប់ផ្តើមនៃ ការអភិវឌ្ឍរបស់កុមារតូច។


ឆ្លើយតបនឹងបញ្ហានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើគោលនយោបាយជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច ដោយមានការសហការជាមួយក្រសួងពាក់ព័ន្ធ នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយពីសំណាក់ក្រសួងព័ត៌មាន។



dd
Bottom Ad