ស្នងការរងខេត្តបន្ទាយមានជ័យ៖ នគរបាលប៉ុស្តិ៍កាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេល


ត្រលប់ក្រោយ

28/02/23 07:50 AM

ចំនួនទស្សនា៖

249

ប្រភព៖

បន្ទាយមានជ័យ

ព័ត៌មានជាសំឡេង

បន្ទាយមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាលនិងប្រគល់ថវិកាជ័យលាភីអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់នាយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងលោកមេឃុំ ចៅសង្កាត់ទាំង៦៧ ទូទាំងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកឧត្តម សេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង មានការចូលរួមពី លោក វរសេនីយ៍ឯក យ៉ត សុផល ស្នងការរង ជំនួយការដឹកនាំផែនការងារសេនាធិការ ទទួលបន្ទុការិយាល័យកិច្ចការប៉ុស្តិ៍រដ្ឋបាល លោកនាយ លោកនាយរងការិយាល័យ កិច្ចការប៉ុស្តិ៍រដ្ឋបាល។


ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ក្នុងនាមជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្ត មានមោទនភាពយ៉ាងជ្រាលជ្រៅ ដែលនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ទាំងអស់ ខិតខំផ្សព្វផ្សាយពីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវបានល្អប្រសើរ សំដៅឲ្យភូមិ ឃុំ សង្កាត់ របស់ខ្លួន មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា ។


លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា៖ទោះបីយើងមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលមូលដ្ឋានឬក៏សហគមន៍ ជាបញ្ហាអាទិភាព ដែលនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវយកចិត្តទុកដាក់ ដើម្បីធានាឲ្យជនគ្រប់រូបនិងសង្គមទាំងមូលមានសុវត្ថិភាពល្អប្រសើរ សហគមន៍មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ប្រជាពលរដ្ឋមានជីវភាពរុងរឿងនិងសុខដុមរមនា ។


លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានថ្លែងបញ្ជាក់និងផ្តាំផ្ញើថា៖ដើម្បីការឆ្លើយតបជាមួយកិច្ចខិតខំប្រប្រែងរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ ពិសេសការផ្សព្វផ្សាយខ្លឹមសារគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក៏ដូចជាការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អក្នុងមូលដ្ឋានទទួលទ្ធផលល្អ ។ខេត្តបន្ទាយមានជ័យ ដែលមាន៦៧ឃុំ សង្កាត់ ទទួលបានជ័យលាភី ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ ឆ្នាំ២០២២ ពីរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ក្នុងនោះ មានប៉ុស្តិ៍រដ្ឋបាលទទួលបានជ័យលាភីលេខ១ ចំនួន៥៤ ប៉ុស្តិ៍, លេខ២ ចំនួន១២ប៉ុស្តិ៍និងលេខ៣ ចំនួន១ប៉ុស្តិ៍ រួមទាំងថវិកាលើកទឹកចិត្ត ដល់នគរបាលប៉ុស្តិ៍និងមេឃុំ ចៅសង្កាត់ផងដែរ ។ ដូច្នេះដើម្បីមាននិរន្តភាពការងារនាឆ្នាំបន្ទាប់ឲ្យកាន់តែល្អប្រសើរនិងមានទំនុកចិត្តពីប្រជាពលរដ្ឋនោះ នគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវមានអាកប្បកិយាទន់ភ្លន់ សុខភាពរាបសា មានក្របសិលធម៌ វិជ្ជាជីវៈនគរបាលជាតិ និង ខិតខំពង្រឹងការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អ ធ្វើបញ្ជីមុខសញ្ញាចេញពីពន្ធនាការ មុខសញ្ញាក្មេងទំនើងឲ្យបានច្បាស់លាស់ និងបន្តផ្សព្វផ្សាយខ្លឹមសារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យបានទូលំទូលាយដល់មហាជននិងប្រជាពលរដ្ឋគាត់ចូលរួមទាំងអស់គ្នា។ ទន្ទឹមនោះផងដែរ នគរបាលប៉ុស្តិ៍រដ្ឋបាលគឺ៖១/-ធានាបានទាំងស្រុងសន្តិសុខ សណ្តាប់ធ្នាប់សារណៈនៅមូលដ្ឋានបានល្អប្រសើរ,២/-កាត់បន្ថយការថ្នាំថ្នាក់រវាងប្រជាពលរដ្ឋមកលើមន្ត្រីរាជការ អាជ្ញាធរ ពិសេសកងកម្លាំងនគរបាលយើង,៣/-ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕ ណុប-រក្សា(២៩០១៦)



dd
Bottom Ad