28/02/23 08:10 AM
ព័ត៌មានជាសំឡេង
កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងផែនការ សហការជាមួយមន្ទីរផែនការខេត្ត រៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីសិ្ថតិ គណនេយ្យជាតិ និងសន្ទស្សន៍ ថ្លៃនំទិញ អ្នកប្រើប្រាស់ នៅខេត្តកំពង់ចាម ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម វ៉ឺន ធី អគ្គនាយក រងវិទ្យាស្ថានជាតិស្ថិតិ និង លោក ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្ដមជាប្រតិភូក្រសួងផែនការ លោក លោកស្រី មន្ត្រីមន្ទីរ អង្គភាព ជុំវិញខេត្ត ជាច្រើននាក់ ផងដែរ ។
លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនាមអាជ្ញាធរ និងមន្ត្រីរាជការ គួរតែជួយលើកស្ទួយការប្រើប្រាស់ និងកំណត់តម្លៃទំនិញ ក្នុងការរស់នៅប្រចាំថ្ងៃ ពោលគឺ ជួយលើកកម្ពស់គាំទ្រ ចំពោះ អ្នកផលិត និងអាជីវកម្ម របស់ពួកគេផង ។ លោកអភិបាលរងខេត្ត បានជម្រុញដល់មន្ត្រីជំនាញ ត្រូវខិតខំយកចិត្តទុកដាក់ណែនាំ ឲ្យប្រជាពលរដ្ឋ បានយល់ដឹង ពីការប្រើប្រាស់តម្លៃ ក្នុងការប្រកបមុខរបរ និងធ្វើអាជីវកម្ម នៅតាមមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម វ៉ឺន ធី អគ្គនាយករង វិទ្យាស្ថានជាតិស្ថិតិ ចាត់ទុកវគ្គបណ្តុះបណ្តាលនេះ នឹងបានជួយទុនបន្ថែមទៀត លើការងារប្រចាំថ្ងៃរបស់មន្ត្រី និងបានបន្ថែមចំណេះដឹង លើការគ្រប់គ្រង ពីការធ្វើអាជីវកម្ម និងការប្រើប្រាស់ថ្លៃទំនិញ ក្នុងខេត្តកំពង់ចាម ។
យកឱកាសនោះដែរ ឯកឧត្តម បានជំរុញឲ្យមន្ត្រី ដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ ត្រូវយកចិត្ត ទុកដាក់ស្តាប់ ការណែនាំ នៃបទបង្ហាញ របស់គ្រូឧទ្ទេស ដើម្បី យកទៅអនុវត្តក្នុងអង្គភាពរៀងៗខ្លួន ប្រកបដោយភាពត្រឹមត្រូវ និងល្អប្រសើរ ៕