អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសិក្ខាសាលាស្តីពី "ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន" ដល់មន្ត្រីពាក់ព័ន្ធចំនួន៣ខេត្ត ធ្វើឡើងនៅខេត្តបន្ទាយមានជ័យ


ត្រលប់ក្រោយ

14/03/23 10:47 AM

ចំនួនទស្សនា៖

251

ប្រភព៖

បន្ទាយមានជ័យ

ព័ត៌មានជាសំឡេង

បន្ទាយមានជ័យ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី "ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន" ជូនដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ។


សិក្ខាសាលានេះធ្វើក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រួមនឹងប្រតិភូអមដំណើរ ធ្វើឡើងរយៈពេល២ថ្ងៃ(២ថ្ងៃទី១៣-១៤ ខែមិនា ឆ្នាំ២០២៣) នៅសាលាខេត្តបន្ទាយមានជ័យ ដែលមានសិក្ខាកាមមកពី៣ខេត្ត រួមមាន ៖ បន្ទាយមានជ័យ បាត់ដំបង និងខេត្តបៃលិន សរុបជាង២០០នាក់។


ឯកឧត្ដម ផៃ ស៊ីផាន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ទីតាំងសម្រាប់រៀបចំសិក្ខាសាលដែលមានរយៈពេល២ថ្ងៃ ដល់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងកិច្ចបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទៈប្តេជ្ញាយ៉ាងមុះមុត ចូលរួមចំណែកលើអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន ដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដ៏ផុសផុល ក្រោមមគ្គុទេសភាពដ៏ប៉ិនប្រសប់ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្ដម បន្តថា ៖ ជាមួយនឹងស្មារតី នៃបទពិសោធន៍ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អ លើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានឱ្យ ចូលកៀកប្រជាពលរដ្ឋគ្រប់មធ្យោបាយ ក្នុងការបំផុស និងរំលេចនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូល ដ្ឋាន អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្ត្រីព័ត៌មាន និងមន្ទីរ វិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវលំហនៃតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។


សូមបញ្ជាក់ថា ៖ សិក្ខាសាលាស្តីពី "ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន" មានគោលបំណង ក្នុងកិច្ចពង្រឹង និងរំលេចការយល់ដឹងដល់ប្រជាពលរដ្ឋ នូវរាល់អន្តរវិស័យ នៅជុំវិញរដ្ឋបាលខេត្ត ដែលបានផ្តល់សេវាសាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយនឹងកិត្យានុភាព ឧត្តមភាពនៃការដឹកនាំរាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិផងដែរ៕ ណុប-រក្សា(២៩០១៦)



dd
Bottom Ad