14/03/23 14:15 PM
(ស្វាយរៀង): នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ត្រៀមធ្វើសន្និសិទសាព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោកស្នងការនគរបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការទាំង៥ ចំណុះសាលាខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបផងដែរថា: កិច្ចប្រជុំនេះបានពិភាក្សា និងពិនិត្យទៅលើរបាយការណ៍ស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីត្រៀមសម្រាប់សន្និសិទសារព័ត៌មាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខ នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដងដែរ៕ ដោយ:PK