20/03/23 14:18 PM
(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ពលរដ្ឋទីទាល់ក្រចាស់ជរាចំនួន១០០គ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាពីព្រះសង្ឃគង់នៅវត្តបុព្វារាម (ហៅវត្តព្រៃយាយ) ក្រុងបាវិត និង ក្រុមព្រឹក្សាសង្កាត់ ចៅសង្កាត់បាវិត លោកមេភូមិ ក្នុងសង្កាត់បាវិត។
អំណោយដែលពលរដ្ឋទីទាល់ក្រ ជនពិការភាព ចាស់ជរាចំនួន១០០គ្រួសារ ទទួលបាននាពេលនេះក្នុងម្នាក់ៗ៖
ទី១. អង្កចំនួន២៥គីឡូ ឃីតមួយកញ្ចប់ និងថវិកា២ម៉ឺនរៀល។
ទី២. ប្រគល់ជូនដល់សង្កាត់បាវិត អង្ក១តោន ត្រីមួយកេះ មី១០កេះ ទឹកផ្លែឈើ១០កេះ និងថវិកា៥សែនរៀល។
ទី៣. ប្រគល់ជូនខាងភូមិបាវិតលើ អង្គរចំនួន៦០០គីឡូ មី១០កេះ ទឹកផ្លែឈើ១០កេះ។
ទី៤. ប្រជាការពារភូមិ ចំនួន៤នាក់ក្នុងម្នាក់ៗ ទទួលបាន អង្ក២៥គីឡូ មីមួយកេះ និងថវិកាមួយចំនួន។
បើតាមព្រះតេជគណព្រះនាម ភួន សុភ័ណ្ឌ គង់នៅវត្តវត្តបុព្វារាម បានមានសង្ឃដិការថា៖ ការចែកទានដល់ពលរដ្ឋទីទាល់ក្រក្នុងសង្កាត់បាវិតនេះ ដោយព្រះអង្គមានចិត្តអាណិតអាសូរ និងបានផ្តល់ទេយ្យទានមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរួមជាមួយខាងសង្កាត់បាវិតដើម្បីធ្វើទានជាមួយក្រុមគ្រួសារដែលទីទាល់ក្រចាស់ជរាជនពិការដែលជួបការលំបាកក្នុងជីវភាពប្រចាំក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិតផងដែរ។
ព្រះតេជគណបានបន្តអោយដឹងទៀតថា ទេយ្យទានគ្រឿងឧបភោគបរិភោគបានមកពេលនេះគឺបានមកពីញាតិញោមចូលបុណ្យនិងប្រគេនដល់ព្រះតេជគណផ្ទាល់ព្រះអង្គធ្វើទានបន្ត។
បើតាមលោក សាញ់ សាខុន ចៅសង្កាត់បាវិត បានឲ្យដឹងថា កន្លងមកជនទីទាល់ក្រចាស់ជរាខាងលើក៏ធ្លាប់មានខាងកាកបាទក្រហមកម្ពុជាក្រុងបាវិត ក៌ដូចជាអាជ្ញាធរមូលដ្ឋានបានផ្តល់ និងចែកជូនផងដែរ ប៉ុន្តែវាមិនគ្រប់តម្រូវការនោះទេគឺជួយបានមួយតែគ្រាប៉ុណ្ណោះហើយគ្រឿងឧបភោគបរិភោគដែលចែកជូននាពេលនេះមានចំនួន១០០គ្រួសារ ។
លោកចៅសង្កាត់បានថ្លែតអំណរគុណដល់ព្រះតេជគណព្រះនាម ភួន សុភ័ណ្ឌ ដែលបានចូលរួមជួយសង្គមក្នុងការចែករំលែកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាដើម្បីជួយសម្រួលក្នុងជីវភាពរបស់ពលរដ្ឋនៅក្នុងមូលដ្ឋានមិនតែប៉ុណ្ណោះបង្ហាញអោយឃើញពីវប្បធម៌ចែករំលែកដែលជាគំរូមួយដ៏ល្អក្នុងសង្គមជាតិ។
លោកចៅសង្កាត់បាវិតក៏អំពាវនាវសុំឲ្យសប្បុរសជនបន្តជួយឧបត្ថម្ភបន្តទៀតដល់គ្រួសារទីទាល់ក្របន្ថែមនិងសូមបន្តគាំទ្របោះឆ្នោតជួនគណបក្សប្រជាជនកម្ពុជានិងត្រូវជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាពិសេសជាងនេះទៅទៀតយើងទាំងអស់គ្នាបន្តគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនាំមកនូវសន្តិភាព និងការអភិវឌ្ឍ៕ ដោយ:PK