សមត្ថកិច្ច​នគរបាល​ស្រុកម៉ាឡៃ​ ឃាត់ខ្លួនជនសង្ស័យ៣នាក់​ ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់


ត្រលប់ក្រោយ

24/03/23 08:19 AM

ចំនួនទស្សនា៖

253

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ​ ៖​ កម្លាំងជំនាញ ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់​ នៅចំណុចលើផ្លូវលំជិតវត្តពោធិ៍ដុះ ស្ថិតនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ឯក​ បេន​ សំអាត​ អធិការនគរបាលស្រុកម៉ាឡៃ​ បានឱ្យដឹងថា​ ៖​ មុនឈានដល់ការឃាត់ខ្កួនជនសង្ស័យទាំង៣នាក់​ កម្លាំងកម្លាំសមត្ថកិច្ចបានចុះល្បាតនៅមូលដ្ឋានលុះដល់ចំនុចខាងលេី​ កម្លាំងសមត្ថកិច្ចយេីងបានប្រទះឃេីញមុខសញញ្ញាចំនួន២​នាក់​ ៖​ ១/ឈ្មោះ​ កិន ចាន់វណ្ណេត ភេទប្រុស អាយុ២១ឆ្នាំ ,​ ២/ឈ្មោះ​ ផៃ ខេម៉ា ភេទប្រុស អាយ២១ឆ្នាំ​ (ជនសង្ស័យទាំង២នាក់រស់នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ)​ ក៏បានធ្វើការត្រួតពិនិត្យ រកឃើញគ្រឿងញៀន ០១កូនថង់តូច​ ប្រភេទម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក) ។


ក្រោយឃាត់ខ្លួន​ជនសង្ស័យទាំង២នាក់នាក់ខាងលើបានឆ្លើយសារភាពថា​ ៖​ ខ្លួនបានទិញគ្រឿងញៀនខាងលើនេះពីឈ្មោះ​ ហ៊ួន គឹមហៀង ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បន្ទាប់មកកម្លាំងប៉ុស្តិ៍បានទទួលបញ្ជាពីលោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ ចុះទៅផ្ទះឈ្មោះ​ ហ៊ួន គឹមហៀង បានរកឃើញវត្ថុតាងរួមមាន÷

-ថ្នាំគ្រាប់ពណ៌ផ្កាឈូក(យ៉ាម៉ា) ១១គ្រាប់

-ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក) ០៣កូនថង់តូច និង ០១កូនថង់ធំ ។


បន្ទាប់ាត់ខលួនជនសង្ស័យទាំង៣នាក់បានកម្លាំងអធិការដ្ឋាននគរបាលស្រុក​ បានកសាងសំណុំរឿង​ និងជនសង្ស័យចំនួន០៣ ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនិតិវិធី​៕ ណុប រក្សា (29016)



dd
Bottom Ad