ពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៣ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល


ត្រលប់ក្រោយ

24/03/23 08:26 AM

ចំនួនទស្សនា៖

227

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនអគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៣ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានលើកឡើងថា សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅទូទាំងខេត្តពង្រឹងបានយ៉ាងល្អ ចូលរួមការពារ សន្តិភាព រក្សាការពារយ៉ាងរឹងមាំ បង្ការទប់ស្កាត់បានរាល់ឧបាយកលប៉ុនប៉ង ញុះញ៉ង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុងជាតិ ពីសំណាក់ក្រុមឧទ្ទាមក្រៅច្បាប់ តាមបែបផែនបដិវត្តន៍ពណ៍។ អាស្រ័យដោយការចង្អុលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងការផ្ដល់ឱវាទ បទដ្ឋានជំនាញ ពីឯកឧត្តម អគ្គស្នងការរង អគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈ អភិបាលខេត្តកណ្តាល និងតំណាងអយ្យការអមសាលាដំបូងខេត្តផងនោះ បានធ្វើអោយយើងទទួលបានលទ្ធផលល្អ ។ ជាពិសេស ចំពោះកិច្ចការពារយុទ្ធនាការបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រកបដោយភាពស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងតម្លាភាព។


លោកឧត្តមសេនីយ៍ទោបន្តថា ដោយឡែក ការតស៊ូប្រយុទ្ធប្រឆាំងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ការជួញដូរមនុស្ស បទល្មើសគ្រឿងញៀន ការរៀបចំសណ្តាប់ធ្នាប់ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយមានការសហការល្អជាមួយអាជ្ញាធរ ប្រជាពលរដ្ឋ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ចូលរួមយ៉ាង សកម្មផងនោះ ក្នុងឆ្នាំ២០២២នេះ បទល្មើសព្រហ្មទណ្ឌថយចុះ៦០៩ករណីស្មើ៧៨ភាគរយ(១៧០/៧៧៩ករណី) រីឯ លទ្ធផលបង្ក្រាបសម្រេចបាន១៦៣ករណី ឃាត់ខ្លួន២៧៣នាក់ ស្មើ៩៦ភាគរយ។


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ តួនាទី ភារកិច្ចបានល្អតាមផែនការ។

ឯកឧត្តមបន្តថា ស្នងការដ្ឋានត្រូវបន្តជម្រុញដល់កម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា ។

-បន្តផ្សព្វផ្សាយ រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

-ផែនការការពារសន្តិសុខ សណ្តាប់ ក្នុងឱកាសបុណ្យចូលឆ្នាំ និង ការពារសន្តិសុខក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ ៤-គ្រឿងញៀន ៣កុំ ១រាយការណ៍

-សភាពការណ៍សន្តិសុខ ព្រំដែន

-បង្កា បង្ក្រាប គ្រប់បទល្មើសព្រហ្មទណ្ឌ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម

-ត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈពន្លត់អគ្គីភ័យ ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោងនារដូវប្រាំង។



dd
Bottom Ad